Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេស ខូចគុណភាព គ្មានសុវត្ថិភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយអាជ្ញាធរដែនដី និងតំណាងសហគ្រាស បានធ្វើការបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព ដែល បណ្តាលមកពីដាច់ចរន្តអគ្គីសនីក្នុងអំឡុងពេលដឹកជញ្ជូនតាមកប៉ាល់នៅលើសមុទ្រ។

ផលិតផលម្ហូបអាហារខាងលើ មន្ត្រីជំនាញ អគ្គនាយកដ្ឋាន ក.ប.ប.បានធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថា ខូចគុណភាព គ្មានសុវត្ថិភាព នឹងមិនអាចប្រើប្រាស់ជាម្ហូបអាហារសម្រាប់មនុស្សបរិភោគទៀតទេ ហើយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងសហគ្រាសខាងលើ ធ្វើការបំផ្លាញចោលតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×