ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អាជ្ញាធរជាតិដោះស្រាយជីវិតក្រៅប្រព័ន្ធតុលាការ អ.ដ.ក. មាន លោក ហួន សុខនីម លោក ហុង គុណ និង លោក រ៉េន រស់ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយញជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យចំនួន ២សំណុំរឿង។
សំណុំរឿងទាំងពីរនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញអចលនទ្រព្យ(ដី និងផ្ទះ) ចំនួន ៣ នៅក្នុងគម្រោងបុរីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល ដែលវិវាទនេះបានកើតឡើងចាប់តាំងពីឆ្នាំ២០២០មកម៉្លេះ។ កន្លងមក គូភាគីក៏បានព្យាយាមរកដំណោះស្រាយវិវាទនៅស្ថាប័នមួយចំនួនផងដែរ តែមិនទទួលបានលទ្ធផលនោះទេ ទើបចុងក្រោយ វិវាទនេះត្រូវបានដាក់មក អ.ដ.ក. ដើម្បីស្នើសុំអោយមានការដោះស្រាយ។
មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជានឹងគ្នា ហើយបានផ្តិតស្នាមម្រាមដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី