Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ យើងទាំងអស់គ្នាត្រូវបន្តរួមគ្នាថែរក្សា និងអភិរក្សសត្វដំរីឲ្យបានគង់វង្ស

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា យើងទាំងអស់គ្នាត្រូវបន្តរួមគ្នាថែរក្សា និងអភិរក្សសត្វដំរីឲ្យបានគង់វង្ស ហើយក្នុងនាមក្រសួងព័ត៌មាន បន្តផ្តល់ការគាំទ្រព្រមទាំងជួយផ្សព្វផ្សាយពីសកម្មភាពការងាររបស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី កម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរ ដែលត្រូវការជួយសង្រ្គោះ និងបង្កាត់ពូជដំរីនៅខេត្តរតនគិរី នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ។

ឯកឧត្តម នេត្រ ភក្ត្រាបានមានប្រសាសន៍បន្តទៀតថា ការអភិរក្សសត្វដំរីអោយគង់វង្សបានផ្តល់ផលប្រយោជន៍ដល់ទេសចរណ៍ធម្មជាតិ ការអភិរក្សដំរីស្រុកបង្កើតកូនបានច្រើន បង្កើតការងារដល់បងប្អូនជនជាតិដើមភាគតិច និងចូលរួមថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ឲ្យបានល្អ ការការពារនិងអភិរក្សសត្វដំរីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ សត្វដំរីព្រៃនៅកម្ពុជាមានប្រមាណ ៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅក្នុតំបន់ការពារធម្មជាតិ,ចំពោះសត្វដំរីស្រុកមានតែប្រមាណ ៧០ក្បាលតែប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា ។ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តរួមគ្នាថែរក្សា និងអភិរក្សសត្វដំរីអោយបានគង់វង្ស ហើយក្នុងនាមក្រសួងព័ត៌មាន បន្តផ្តល់ការគាំទ្រព្រមទាំងជួយផ្សព្វផ្សាយពីសកម្មភាពការងាររបស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) បានជម្រាបជូនថា ការរៀបចំកម្មវិធីរាត្រីសមោសរប្រមូលមូលនិធិ ដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរីនេះឡើងគឺដើម្បីផ្សព្វផ្សាយសកម្មភាពការងាររបស់សមាគមក្នុងគោលបំណងជូនជ្រាបជាព័ត៌មានដល់សាធារណជន និងគៀរគរសប្បុរសជន ចូលរួមគាំទ្រក្នុងកិច្ចការអភិរក្សដំរីស្រុក ក្នុងប្រទេសកម្ពុជា ជាពិសេសសត្វដំរី ក្នុងខេត្ត រតនគិរី ដែលកំពុងតែប្រឈមនឹងការផុតពូជ ។

គួររំលឹកដែរថា មូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានបង្កើតឡើងតាំថពីឆ្នាំ ២០១៥ ក្នុងគោលបំណងចូលរួមអភិរក្សប្រពៃណីវប្បធម៌ខ្មែរដែលក្នុងនោះដំរីមានទំនាក់ទំនងជាមួយនឹងជាតិ សាសន៍កម្ពុជាតាំងពីបុរាណកាលមកម៉្លេះ ក៏ដូចជាការចូលរួមក្នុងកិច្ចការងារអភិរក្សជីវៈចម្រុះ ជាពិសេសចូលរួមទប់ ស្កាត់កុំឱ្យដំរីស្រុកដែលនៅសេសសល់ចំនួនតិច ប្រឈមមុខនឹងការដាច់ពូជនៅកម្ពុជា និងចូលរួមលើកស្ទួយវិស័យ ទេសចរណ៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×