Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំពង់ចាម នឹងប្រឹងដោះស្រាយរាល់សំណូមពរពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈ

ខេត្តកំពង់ចាម: ចំពោះសំណើលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋមកពីតាមបណ្ដាភូមិនានាលើកឡើងចំនួន២០ ក្នុងនោះមានដូចជា÷ ជួយស្ថាបនាផ្លូវ ជួសជុលគម្របលូ ដាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវ បំណុលមីក្រូហិរញ្ញវត្ថុ រថយន្តដឹកខ្សាច់និងដី បើកលឿនៗ…ត្រូវបានធ្វើការដោះស្រាយជូនទាំងអស់។ដោយធ្វើឡើងនៅក្នុងវេទិកាសាធារណៈនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០២៤ ធ្វើឡើងនៅក្នុងបរិវេណវត្តខេមវន្តបឹងស្នាយ សង្កាត់សំបួរមាសក្រុងកំពង់ចាម ។ ចំពោះសង្កាត់ពីរទៀតដែលនឹងត្រៀមរៀបចំវេទិកាបែបនេះធ្វើឡើងក្រោយឱកាសភ្ជុំបិណ្ឌរួច។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានចាត់ឱ្យរូបលោក ព្រមទាំងសហការីរៀបចំវេទិកាសាធារណៈដោយទទួលយកសំណើរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំងបួន ហើយនេះជាលើកទី២ បន្ទាប់ពីបានធ្វើឡើង នៅក្នុងបរិវេណវត្តដីដុះ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍បន្តថា បើគិតពីសង្កាត់សំបួរមាសប្រៀបធៀបជាមួយនឹងសង្កាត់ចំនួន ៣ទៀតក្នុងក្រុងកំពង់ចាម គឺការអភិវឌ្ឍរាងយឺតជាងសង្កាត់ចំនួនបីទៀតបន្តិច។សព្វថ្ងៃការអភិវឌ្ឍន៍នៅសង្កាត់បឹងកុកគឺមានផ្លូវបេតុងប្រព័ន្ធលូមិនចាញ់សង្កាត់កំពង់ចាមប៉ុន្មានទេ។
ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តនៅការដឹកនាំបន្ទាប់ពីសម្ដេចតេជោសែនអតីតនាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ជាក់ស្ដែងប្រជាពលរដ្ឋដែលមានជីវភាពប្រភេទក្រ១ ក្រ២ ចំនួន៣០០នាក់ កំពុងតែរៀននៅជំនាញបច្ចេកទេសនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាមដើម្បីយកចំណេះដឹងទៅប្រកបរបរចិញ្ចឹមជីវិតដោះស្រាយជីវភាពគ្រួសារ។

អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ សំដៅធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត ហើយឱកាសនេះក៏នឹងត្រៀមទទួលយកនៅសំណើរពីបងប្អូនប្រជាពលរដ្ឋ មកដោះស្រាយជូនភ្លាមៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។ សម្រាប់សំណើរដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈនៅវត្តបឹងស្នាយនេះ មានរហូតទៅដល់ ២០សំណើរ។ ក្នុងនោះមានផលវិបាកដូចជាដើមឈើធំដែលដុះតាមដងផ្លូវមុខផ្ទះពលរដ្ឋ ពេលដែលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ អាចបង្កររលំជាយថាហេតុណាមួយនៅក្នុងភូមិបឹងស្នាយ ដូច្នេះនឹងឲ្យជំនាញចុះសិក្សានិងដោះស្រាយជូន។

ចំពោះផ្លូវដី ២០០ម៉ែត្រ ដែលពិបាកធ្វើដំណើរគឺឲ្យចៅសង្កាត់ចុះសិក្សានិងដោះស្រាយជូនត្រៀមស្ថាបនាផ្លូវបេតុងក្នុងគម្រោងមូលនិធិឃុំសង្កាត់ធ្វើឡើងនៅឆ្នាំ២០២៥ខាងមុខ។ ក្រោយពីស្ថាបនាអាងចម្រោះទឹកសម្អុយចេញពីក្រុងកំពង់ចាម រួចរាល់និងលើកឡើងសំណើទៅធនាគារADB ដើម្បីស្ថាបនាស្ពានបេតុងតភ្ជាប់ពីភូមបឹងបាសាក់ ទៅសួនក្រញូង ដោយប្រែក្លាយជាកន្លែងទេសចរណ៍មួយហើយហាមមិនឱ្យរថយន្តចំណុះ៥តោនបើកឆ្លងកាត់ស្ពានឥន្ធនូនេះទេ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×