ស្រុកអង្គស្នួល ៖ ទោះខំរត់គេចយ៉ាងណាមិនរួច ត្រូវបានកំលាំងនគរបាលស្រុកអង្គស្នួល ក្របួចបាន ថែមទងហ៊ានចូលចាំ ក្នុងផេចថា សមត្ថកិចគ្មានសមត្ថភាព។ ថារួចមិនបាន១ថ្ងៃផង ចាប់ជាប់ចូលទ្រុង , អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្តី ករណីហិង្សាដោយចេតនា កាន់កាំបិតប៉័ងតោកាប់ជនរងគ្រោះទាំងពីរនាក់ មានម្នាក់ជាប្រពន្ធ បណ្តាលឲ្យរងរបួស។
អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ករណីហិង្សាដោយចេតនានេះកើតហេតុនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង២៣ និង០០នាទី ស្ថិតនៅផ្ទះរបស់ជនរងគ្រោះ ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ០២នាក់ ស្រី០១នាក់ ៖ ១-ឈ្មោះ ឃុន សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ សេង សៀកលី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យចំនួន ០៣នាក់ ស្រី០១នាក់ ៖ ១-ឈ្មោះ បុិច រតនៈ ហៅក្រពេី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនថ្ងៃទី១៧.០៩.២០២៤) គ្មានសារធាតុញៀនក្នុងទឹកនោម(-) ។
២-ឈ្មោះ បុិច ប៉ែនគីមរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។ ៣-ឈ្មោះ គីរី ភេទស្រី អាយុប្រហែល១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ត្រូវជាប្រពន្ធរបស់ឈ្មោះ បុិច ប៉ែនគីមរ៉ុង)(គេចខ្លួន)។
វត្ថុតាងចាប់យក៖ ១-កាំបិតប៉័ងតោដងឈើមួយដើម។២-រថយន្ដមួយគ្រឿងម៉ាកSCION ពណ៌ក្រហម ផលិតឆ្នាំ២០០៦ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-9330 ។
ក្នុងហេតុការណ៍នេះបានបង្កផលប៉ះពាល់ លើ១-ឈ្មោះ ឃុន សំណាង ត្រូវជនសង្ស័យកាប់របួសខ្នងខាងស្ដាំដេរចំនួន០៥ថ្នេរ។ ២-ឈ្មោះ សេង សៀកលី ត្រូវជនសង្ស័យកាប់របួសម្រាមដៃខាងឆ្វេងដេរចំនួន០៥ថ្នេរ និងកាប់បណ្ដាលឲ្យខូចខាតម៉ូតូម៉ាកស្កុបពីពណ៌សមួយគ្រឿង។
នគរបាលមូលដ្ឋានបានបញ្ជាក់ពីហេតុការណ៍នេះថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សេង សៀកលី និងជនសង្ស័យឈ្មោះ ប៉ិច រតនៈ ជាប្ដីប្រពន្ធរួមរស់ជាមួយគ្នា ក្រោយមកអ្នកទាំងពីរក៏មានបញ្ហាមិនត្រូវគ្នាក៏រស់នៅផ្ទះផ្សេងគ្នា រយៈពេលប្រហែលពីរឆ្នាំមកហើយ នៅពេលខ្លះជនសង្ស័យក៏ធ្លាប់ចេញចូលម្ដងៗទៅមើលកូនផងដែរ។
នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល២២និង៣០នាទី ជនរងគ្រោះកំពុងសម្រាកនៅក្នុងផ្ទះរបស់ខ្លួនជាមួយម្ដាយ ស្រាប់តែជនសង្ស័យឈ្មោះ បុិច រតនៈ បានជិះរថយន្ដទៅដល់មុខផ្ទះជនរងគ្រោះហើយចុះពីរថយន្ដដោយសភាពស្រវឹងស្រាហើយបានស្រែកជេរម្រមាថខ្លាំងៗទៅលើជនរងគ្រោះ និងលើកកង់បោះចោល ហើយស្រែកឡូឡាពេញផ្ទះ តែជនរងគ្រោះមិនបានតបតទៅវិញទេ បន្ទាប់ពីជេរអស់ចិត្តជនសង្ស័យក៏ឡើងជិះរថយន្ដចេញទៅវិញ។
ក្រោយមកជនរងគ្រោះបានទូរស័ព្ទប្រាប់បងថ្លៃប្អូនថ្លៃឱ្យមកផ្ទះជួយពួកគាត់ផងព្រោះជនសង្ស័យបានទៅរករឿងពួកគាត់ទៀតហើយ ឮដូចនោះបងថ្លៃរបស់គាត់បានបបួលជនរងគ្រោះឈ្មោះ ឃុន សំណាង ទៅជាមួយគ្នាពេលមកដល់ផ្ទះមិនឃើញជនសង្ស័យឡើយ។ រហូតដល់ម៉ោងកើតហេតុជនសង្ស័យបានជិះរថយន្ដទៅវិញម្ដងទៀតដោយមានគ្នា០៣នាក់ ពេលនោះជនសង្ស័យទាំងបីនាក់បានចុះពីលើរថយន្ដ ដោយជនសង្ស័យឈ្មោះ ប៉ិច រតនៈ មានកាន់កាំបិតប៉័ងតោមួយ ដើរទៅសំដៅកាប់ជនរងគ្រោះទាំងពីរនាក់ម្នាក់មួយកាំបិត បន្ទាប់មកក៏កាប់ម៉ូតូម៉ាកស្កុបពីបណ្ដាលឲ្យខូចខាតទៀត ក្រោយមកជនសង្ស័យទាំងបីនាក់បានឡើងរថយន្ដជិះគេចខ្លួនទៅបាត់ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកអង្គស្នួលព្យាបាលរបួស បន្ទាប់មកបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលបែកចាន ក្រោយពីទទួលបណ្ដឹងហើយ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុ។
រហូតដល់ថ្ងៃទី១៧ ខែឆ្នាំដដែលទើបកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បែកចាននិងប៉ុស្ដិ៍ក្រាំងម្កាក់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ិច រតនៈ បានហើយនាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធីច្បាប់។
ជនសង្ស័យបានឆ្លើយសារភាពខ្លួននិងបក្ខពួកដែលមានឈ្មោះដូចខាងលើ បានជិះរថយន្ដទៅដល់ផ្ទះរបស់ជនរងគ្រោះ និងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួស និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាតពិតមែន មូលហេតុដែលខ្លួនធ្វើបែបនេះព្រោះខ្លួនមានការប្រចណ្ឌទៅលើជនរងគ្រោះឈ្មោះ សេង សៀកលី ។ ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញ បានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី