កងទ័ពBrazil ត្រូវបានចាត់ឱ្យទៅតំបន់ព្រំដែននៅថ្ងៃទី២០សីហាម្សិលមិញនេះ បន្ទាប់ពីមានការផ្ទុះឡើងនូវអំពើហិង្សា រវាងប្រជាជននៅប្រជុំជន Pacaraima ជាមួយជនអន្តោប្រវេសន៍មកពីVenezuela។
បច្ចុប្បន្នកំពុងកើតឡើងនូវបាតុភាពដែលពលរដ្ឋVenezuelaជាច្រើននាក់បានសម្រុកទៅកាន់ប្រទេសជិតខាង ដូចជាBrazil និងEcuador ខណៈពេលដែលប្រទេសខ្លួនកំពុងរងទទួលវិបតិ្ដសេដ្ឋកិច្ចអត់ឈប់ឈរ។
ស្ថានភាពតានតឹងនៅព្រំដែនBrazil-Venezuela ចាប់ផ្ដើមពីចុងសប្ដាហ៍កន្លងមក ខណៈពេលដែលឈ្មួញប្រចាំតំបន់ម្នាក់ត្រូវពួកចោរប្លន់ធ្វើបាប នាប្រជុំជនPacaraima ដែលគេសង្ស័យថាជាជនអន្តោប្រវេន៍មកពីVenezuela។
ផ្ដើមពីនោះ ពលរដ្ឋនៅតំបន់នេះរាប់សិបនាក់ពោរពេញដោយកំហឹង បាននាំគ្នាសម្រុកចូលនិងវាយកម្ទេចតំបន់ជំរំអន្ដោប្រវេសន៍ពីរ ជាហេតុធ្វើឱ្យជនជាតិVenezuela នៅទីនោះបាននាំគ្នារត់ទៅប្រទេសខ្លួនវិញ។
តាមកាសែត The National នោះ «ពិតជាគួរឱ្យខ្លាច ខណៈពួកគេបានដុតជំរំនិងអ្វីៗនៅក្នុងនោះ»។ កាសែតដដែលឱ្យដឹងថា មានជនជាតិVenezuela មួយចំនួនបានធ្វើការតបតដោយវាយកម្ទេចយានជំនិះ។អំពោះហិង្សាក្រោយមកកាន់តែធ្ងន់ធ្ងរទៅ និងអគារលក់ដូរបានត្រូវវាយកម្ទេច។
ប្រឈមនឹងស្ថានការណ៍នេះរដ្ឋាភិបាលBrazilលបានប្រកាសចាត់កងកម្លាំងសន្ដិសុខជាតិ១២០នាក់ទៅកាន់តំបន់នោះ ដើម្បីស្ដារសភាពការណ៍ឡើងវិញភ្លាម៕
សូយន