Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​នឹង​បន្ដ​ជំនួយ​ឱ្យ​បណ្ដា​ប្រទេស​ដែន​កោះ​នៅ​ប៉ាស៊ីហ្វិក​

ប្រាក់​យ័ន់របស់​ចិន​

Reuters បាន​ចុះផ្សាយ​ឱ្យដឹងថា ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​២០​សីហា បញ្ជាក់ថា​ប្រទេស​នេះ​នឹង​ផ្ដល់ជំនួយ​ឱ្យ​ប្រទេស​តុង​ហ្គា និង​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ជួយ​ឱ្យ​ប្រទេស​ទាំងនេះ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថិរភាព ខណៈពេល​ស្ថានការណ៍​បំណុល​កំពុង​ក្លាយជា​បញ្ហា​ក្ដៅគគុក​នៅ​តំបន់​នេះ​។​

​មុន​នោះ កាលពី​ថ្ងៃទី​១៧​សីហា នាយករដ្ឋមន្ដ្រី​តុង​ហ្គា Akalisi Pohiva បាន​លុបចោល​វិញ​នូវ​ការអំពាវនាវ​ដល់​មេដឹកនាំ​នៃ បណ្ដា​ប្រជុំ​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​សាមគ្គី​រួបរួមគ្នា​មូល​សំឡេង​សុំឱ្យ​ចិន​លុបចោល​នូវ​ខ្ទង់​ប្រាក់កម្ចី​របស់​ប្រទេស ក្រោយពេល​លេច​ឮថា​ក្រុង​ប៉េកាំង​មិន​ពេញចិត្ត​ផែនការ​នេះ​។​

​តុង​ហ្គា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ប្រជុំ​កោះ​៨ នៅ​ភាគខាងត្បូង​សមុទ្រ​ប៉ាស៊ីហ្វិក កំពុង​ជំពាក់​បំណុល​ចិន​ដ៏​ច្រើន និង​បាន​កៀរគរ​រក​ការគាំទ្រ​ដើម្បី​បង្ក​សម្ពាធ​បង្ខំ​ឱ្យ​ចិន​លុបចោល​ខ្ទង់​បំណុល​ទាំងនោះ​។​

​នាយករដ្ឋមន្ដ្រី Pohiva ឱ្យដឹងថា បណ្ដា​មេដឹកនាំ​តំបន់​ប៉ាស៊ីហ្វិក​មាន​គម្រោង​ជួបជុំគ្នា​នៅ​Nauru នា​ខែក្រោយ ក្នុង​ក្របខ័ណ្ឌ​វេទិកា​បណ្ដា​ប្រទេស​ប្រជុំ​កោះ​(PIF).​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​លោក​Pohiva ថ្លែងថា វេទិកា​នេះ​ពុំមែន​ជា​កន្លែង​សមស្រប​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​បំណុល​ចិន​ទេ ហើយ​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​គួរ​ស្វែងរក​ដំណោះស្រាយ​រៀងៗ​ខ្លួន​។

​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស ចិន​ឱ្យដឹងថា លោក​បានកត់សម្គាល់​យោបល់​របស់​នាយករដ្ឋមន្ដ្រី​តុង​ហ្គា​ក្នុងការ​វាយតម្លៃ​វិជ្ជមាន​អំពី​ទំនាក់ទំនង​ជាមួយ​ចិន​។​អ្នកនាំពាក្យ​រូបនេះ​ពោលថា ចិន​នឹង​បន្ដ​គាំទ្រ​និង​ផ្គត់ផ្គង់​ជំនួយ​ចាំបាច់​ឱ្យ​តុង​ហ្គា ក៏ដូចជា​បណ្ដា​ប្រទេស​ដែន​កោះ​ដទៃទៀត​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ក្នុងការ​អភិវឌ្ឍ​រឹងមាំ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ប៉ុន្ដែ​ពុំបាន​លើក​ចំ​ប្រទេស​ណាមួយ​នោះទេ​៕
​សូ​យ​ន​

×