Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ពីរនាក់​ត្រូវបានឃុំខ្លួនបន្ទាប់ពីបានប្រព្រឹត្ដលេងដុតផាវ ប្រភេទ​គ្រាប់បែក​ បោះតាមផ្លូវសាធារណៈនិងផ្ទះពលរដ្ឋ​

កំពង់ស្ពឺ​៖​ កាលពីថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ វេលាម៉ោ​ង​១៦និង​៣០នាទី​ មានក្រុមក្មេងទំនេីងចំនួន៣ នា ក់​ ជិះម៉ូតូ​២​គ្រឿង​ ធ្វើ​សកម្មភាព​ ដុតផាវ​ ប្រភេទ​គ្រាប់បែក​ បោះនៅតាមទីផ្លូវសាធារណៈ​ នៅចំណុចផ្លូវក្រាលកៅស៊ូលេខ​១៤៤០​ ស្ថិតនៅភូមិអំពិលផ្អែម​ ឃុំក្រាំងចេក​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ។

ដោយទទួល​បានព័ត៌មាន​ពីប្រជាពលរដ្ឋសមត្ថកិច្ចបា នចេ​ញល្បាតស្ទាក់ឃាត់បាន​ ចំនួន០២នាក់៖
(១)ឈ្មោះ​ យ៉េត​ សៀងហៃ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ រស់នៅភូមិក្រាំងតាសោម​ ឃុំជំពូព្រឹក្ស​ ស្រុកសាមគ្គីមុនីជ័យ​ មុខរបរ​ រោងចក្រ​ (២)ឈ្មោះ​ យឿន​ ឡា​ ភេ​ទប្រុស​ អាយុ១៩ឆ្នាំ​ រស់នៅភូមិ​ក្រាំង​តាសោម​ ឃុំជំ​ពូព្រឹក្ស​ ស្រុកសាមគ្គីមុនី័យ​ មុខ​របររោងចក្រ​ ចំណែកម្នាក់ទៀត​ (គេចខ្លួន​)។

សមត្ថកិច្ច​ដកហូតបាន​ ផាវ​ប្រភេទ​គ្រាប់បែក​មួយ​ចំនួ​ន​ដែ​លនៅសល់ពីពួកគេបានបោះទម្លាក់ចោលក្រោ​យសមត្ថកិច្ចប្រតិបតិ្ដការតាមឃាត់​ ម៉ូតូ​មួយគ្រឿង​ ហុងដា​សេ១២៥​ ពណ៌​ខ្មៅ​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ​ និងត្រូវបានចៅក្រមសម្រេចឃុំខ្លួននៅពន្ធនាគារខេត្ដ។

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសំណូមពរ​ដល់បងប្អូនកូន-ក្មួយ​ មាតាបិតា​ អា​ណា​ព្យាបាល​ គួរគប្បី​ពិនិត្យ​មេីលកូនចៅក្មួយបង-ប្អូន​ ត្រូវណែនាំ​ឲ្យបញ្ឍប់សកម្មភាពបែបនេះ​ ករណី​ខាងលេី​អាចមានការឆេះផ្ទុះមកលេីខ្លួននិងបង្កជាមហន្ដរាយផ្សេងៗ​ ជាយថាហេតុ។

អនុវត្ត​តាមបទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ អធិការនគរបាលស្រុកសំ​រោងទង​ លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ បានបញ្ជាក់ថា​ កំលាំងនគរបាល​ចុះស្រាវជ្រាវដកហូត​ ផាវផ្ទុះគ្រប់ប្រភេទ​ និងចម្ពាម​ កៅស៊ូ​សម្រាប់​បាញ់បានមួយចំនួន​ និងបន្ដផ្សព្វផ្សាយ​ណែនាំ​ដល់ក្រុមអាជីវករ​ដែលលក់ដូរ​រំសេវ​គ្រឿង​ផ្ទុះ​ (​ ផាវ​គ្រប់ប្រភេទ​ )​ បញ្ឍប់ការទិញលក់​ ករណី​ បន្ដលួចលក់ចែកចាយ​ សមត្ថកិច្ច​និងបន្ដអនុវត្ដវិធាននានា។
ជាក់ស្ដែង​ដកហូត​បានផាវគ្រាប់បែក ១៦៦៩ គ្រាប់, ផាវកាំជ្រួច ២០ដើម, ផាវតូច ៤៣ ប្រអប់ ១០គ្រាប់, ផាវកែច្នៃ​២គ្រាប់,ចំពាមកៅស៊ូ ៧, ដែកកេះ ៣០៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×