Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាមពង្រឹងជំនាញឲ្យយកចិត្តទុកដាក់លើការងារ៧ចំណុច

ខេត្តកំពង់ចាម: ដើម្បីឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយលើផែនការរៀបចំដែនដីខេត្ត កាន់តែមានលក្ខណៈស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងទទួលបានធាតុចូលល្អៗ ពីគ្រប់អ្នកពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា ដាក់ចេញនូវគោលការណ៍ណែនាំចំនួន ៧ចំណុច ជូនដល់ លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តត្រូវយកទៅអនុវត្តតាមជំនាញធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ ក្នុងការបម្រើជូនពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានធ្វើការណែនាំដល់លោកអភិបាល ក្រុង-ស្រុកទាំង១០ នៅពិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
ទី១- រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យទិន្នន័យគោលដែលបានយក មកប្រើប្រាស់ក្នុងសៀវភៅផែនការនេះ សំដៅឱ្យការវិភាគ និងសិក្សាមានភាពទូលាយ ឈានទៅរកលទ្ធផលមួយដែលនឹងយកមកដាក់បញ្ចូល ក្នុងសៀវភៅផែនការនេះ សម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាពនាពេលអនាគត
ទី២- រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យបន្ថែម លើលទ្ធផលនៃការ សិក្សា និងការកំណត់បែងចែងឱ្យបានច្បាស់លាស់តំបន់ និងការប្រើប្រាស់ដី រួមនឹង ការកំណត់ពីផលប៉ះពាល់នានា នាពេលខាងមុខ
ទី៣- មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវដើរតួនាទី ក្នុងការ សម្របសម្រួល និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ តាមគ្រប់យន្តការ ដើម្បី ប្រមូលទិន្នន័យពីគ្រប់អ្នកពាក់ព័ន្ធសម្រាប់យកមកសិក្សា និងវិភាគ យកលទ្ធផល ដាក់បញ្ចូលក្នុងសៀវភៅផែនការនេះ។
ទី៤- មន្ទីរ អង្គភាពជំនាញ ត្រូវបន្តយកចិត្តទុកដាក់ និងចូលរួមសហការជាមួយមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការផ្តល់ទិន្នន័យ ធាតុ ចូលថ្មីៗ និងបទពិសោធន៍ គោលនយោបាយពាក់ព័ន្ធក្នុងវិស័យរបស់មន្ទីរ-អង្គភាព ដើម្បីឱ្យការសិក្សា និងវិភាគចំគោលដៅ ដាក់ចូលក្នុងផែនការនេះ។
ទី៥- គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត ដឹកនាំសម្រប សម្រួល និងចាត់ចែងរៀបចំនីតិវិធីស្នើសុំឆ្លងគណៈ កម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ជាតិ នូវសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តកំពង់ចាម
ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្នាក់ជាតិ។
ទី៦- បន្ទាប់ពីទទួលបានការដាក់ឱ្យប្រើប្រាស់ជាផ្លូវការពីរាជរដ្ឋាភិបាល លើផែនការ រៀបចំដែនដីខេត្តនេះ រដ្ឋបាល ក្រុង ស្រុក ត្រូវគិតគូរលើការអភិវឌ្ឍរចនាសម្ព័ន្ធ ដែនដីឱ្យមានតុល្យភាពដែលពង្រឹងភាពធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ និង ការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងលក្ខណៈរួមបញ្ចូលគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
ទី៧- បន្ទាប់ពីរៀបចំបិទបញ្ចប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចរាល់ហើយ រដ្ឋបាល ក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅគ្រប់ ឃុំ-សង្កាត់ ដោយរដ្ឋបាលក្រុង-ស្រុក ត្រូវជំរុញដល់ការិយាល័យរៀបចំដនី នគរូបនីយកម្ម និងភូមិបាលក្រុង-ស្រុក ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី ឱ្យបាន ៤ឃុំ-សង្កាត់ ក្នុងមួយឆ្នាំ។ ការលើកឡើងយ៉ាងដូច្នេះ នាឪកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តកំពង់ចាម ដែលរៀបចំឡើងនូវសាលប្រជុំខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឺកនាំ និងមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារពាក់ព័ន្ធដែលបានសហការៀបចំសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តកំពង់ចាមស្របតាមនិតិវិធី។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បន្តទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកំពង់ចាម គឺបានបញ្ចប់ ដោយឡែកគឺយើងកំពុងផលិតប័ណ្ណសំគាល់ក្បាលដី ស្របតាមផែនការជាង៩២ម៉ឺនក្បាលដី ដែលមកដល់ពេលនេះយើងបានផលិតប័ណ្ណបានជាង៨២ម៉ឺនក្បាលដី និងបន្តជំរុញ ដើម្បីរៀបំកម្មវិធីចែកប័ណ្ណសំគាល់កម្មសិទ្ធិ ក្នុងគ្របខ័ណ្ឌរួមធំ និងជាការប្រកាស់ខេត្តកំពង់ចាមជាខេត្តបិទបញ្ចប់ការចុះបញ្ជីដីមានលក្ខណះជាប្រព័ន្ធផងដែរ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×