Sunday, October 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្មេងទំនើងចំនួន ៨នាក់ ករណីវាយតប់គ្នា បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់

ឧត្ដរមានជ័យ)៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោ ១៦:០០នាទី មាករណី ហិង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម នៅចំណុចលូបង្ហៀរត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង និងនៅចំណុចអូទឹកចោល ស្ថិតនៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

បន្ទាប់ពីទទួលបានពត៌មានភ្លាម លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ ខឿន វណ្ណា ហៅ ប៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង មុខរបរ: កសិករ ២-ឈ្មោះ ឈៀ ចយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង មុខរបរ: កម្មករ ៣-ឈ្មោះ ឈៀ ចិន ហៅ ពក ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង មុខរបរ: កសិករ ៤-ឈ្មោះ ផល ឆយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង មុខរបរ: កម្មករ ៥- ឈ្មោះ ភឿម សៅនាថ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។ ៦- ឈ្មោះ ត្រុក ប៊ុនចាន់ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។៧- ឈ្មោះ នួន ចាន់ថន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។ ៨- ឈ្មោះ លឹម វិឆៃ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។

បច្ចុប្បន្នក្រុមក្មេងទំនើង ខាងលើ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×