Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី អៀង មូលី ៖ វិធីល្អដើម្បីកុំឱ្យឆ្លងអេដស៍គឺបង្ការដោយការប្រើស្រោមអនាម័យ ប៉ុន្តែ បើសង្ស័យថាអាចឆ្លងមេរោគអេដស៍ត្រូវប្រញាប់ទៅធ្វើតេស្ត

បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅជួបសំណេះសំណាលជាមួយក្រុមប្រជាជនគន្លឹះដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ នៅ”ផ្ទះម៉ែភូមិ” នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចូលរួមក្នុងកម្មវិធីនេះរួមមាន លោកជំទាវអភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអភិបាលរងក្រុងប៉ោយប៉ែត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកនាយកប្រតិបត្តិអង្គការHACC តំណាងអង្គការរ៉ាក់គម្រោងបង្ការអេដស៍ភូមិភាគឧត្តរ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងសាកសួរក្រុមអ្នកដែលមកសំណាក់ឆ្លងកាត់នៅផ្ទះម៉ែភូមិ អំពីបញ្ហាសុខភាព វិធីការពារពីការឆ្លងមេរោគអេដស៍ និងការទទួលសេវាបង្ការអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធីល្អដើម្បីកុំឱ្យឆ្លងអេដស៍គឺបង្ការដោយការប្រើស្រោមអនាម័យ។ ប៉ុន្តែ បើសង្ស័យថាអាចឆ្លងមេរោគអេដស៍ត្រូវប្រញាប់ទៅធ្វើតេស្ត។ បើមានលទ្ធផលតេស្តវិជ្ជមាននឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យម៉ែភូមិ និងបងប្អូនប្រជាជនគន្លឹះដែលមកស្នាក់នៅប្រមូលចងក្រងគ្នាជាសមាគម ដើម្បីជួយរកនិងលើកទឹកចិត្តអ្នកសង្ស័យឱ្យទៅធ្វើតេស្ត អប់រំឱ្យប្រើប្រាស់វិធីបង្ការ និងមានអ្នកតំណាងចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅគ្រប់លំដាប់ថ្នាក់។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពេលដែលក្រុមប្រជាជនគន្លឹះបានចូលរួមក្នុងប្រព័ន្ធប្រយុទ្ធនឹងជំងឺអេដស៍ហើយ យើងនឹងមានភាពងាយស្រួលក្នុងការជជែកពិភាក្សាគ្នារកឱ្យឃើញបញ្ហា ហើយរិះរកវិធីដោះស្រាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×