Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបមុខសញ្ញាសង្ស័យ ៨នាក់ ដែលធ្លាប់បានធ្វើសកម្មភាពឆក់ចំនួន ៥លើក នៅស្រុកសំរោងទង

សំរោងទង៖ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឲ្យដឹងថា នគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ស្រាវជ្រាវបង្ក្រាប មុខសញ្ញាសង្ស័យបានចំនួន ៨នាក់ ដកហូតវត្ថុតាង ម៉ូតូ ៣គ្រឿង ដែលធ្លាប់បានធ្វើសកម្មភាពចំនួន ៥លើក ពាក់ព័ន្ធករណីឆក់។

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល ដឹកនាំសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានធ្វើការ បានឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់និងម៉ូតូ១គ្រឿងនៅចំណុចផ្លូវភូមិដែកភ្លើងឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
១•ឈ្មោះ ស្រី សុខលី (ហៅ ម៉េង) ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២•ឈ្មោះ ស៊ុក គន្ធី ហៅទួក ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

យកមកធ្វើការសាកសួរបានឆ្លើយសារភាពថាបានឆក់ចំនួន ៥លើក៖
-លើកទី១: ថ្ងៃទី៣១-០៨-២០២៤ ផ្លូវ ១៣០ ចំណុចភូមិស្ពានតោ ឃុំរលាំង គ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១គ្រឿងម៉ាក IPhone7 មានសំណុំរឿង ។
-លើកទី២: ថ្ងៃទី០៧-៩-២០២៤ ផ្លូវ ១៤១ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿងម៉ាកអបប៉ូ OPPO ករណីនេះរកជនរងគ្រោះមិនឃើញ ។
-លើកទី៣: ថ្ងៃទី២៥-០៩-២០២៤ ផ្លូវភូមិត្រពាំងតាឯក ឃុំរលាំងគ្រើល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ បានលុយចំនួន ៧.៥០០០៛ អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាត ប.ស.ស ១សន្លឹក មានសំណុំរឿង ។
-លើកទី៤: ថ្ងៃទី ២៦-៩-២០២៤ ផ្លូវ ជាតិលេខ៤គីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿង ម៉ាកIPhon13 មានសំណុំរឿង ។
-លើកទី៥: ថ្ងៃទី០២-១០-២០២៤ ផ្លូវ៤១ ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿង ម៉ាក OPPO ករណីនេះរកជនរងគ្រោះមិនឃើញ ។

នៅថ្ងៃទី ០៧ ខែតុលាឆ្នាំ២០២៤ បានបន្តឃាត់មុសញ្ញាចំនួន ២នាក់ : ១- ឈ្មោះ មុំ ចាន់តុន ហៅតុន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២- ឈ្មោះ សំរ៉ូត រ៉សា ហៅសា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពីធ្វើការសាកសួជនសង្ស័យ ខាងលើបានឆ្លើយសារភាពថាខ្លួននិងបក្ខ ពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងប្លន់ម៉ូតូ ១គ្រឿង សង់០២៤ នៅផ្លូវ ជាតិលេខ ៤ម្ដុំផ្សារបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ០៦-ខែតុលា -២០២៤ វេលាម៉ោង ៣ និង ៤០នាទី ក្រោយមកបានបន្តឃាត់ :១- ឈ្មោះ អ៊ុក ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( អ្នកនាំទៅលក់ម៉ូតូ )។ ២- ឈ្មោះ សយ សំអាត ហៅភឹង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកនាំអ្នកទិញម៉ូតូ ) ។ ៣-ឈ្មោះ ឯក ចន្ថន ហៅឡុង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិស្តុកព្រីង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកទទួលទិញ )។ សរុបមនុស្សចំនួន ០៨នាក់ និង ម៉ូតូចំនួន ០៣គ្រឿង ( របស់ជន រងគ្រោះ ០១គ្រឿង ) ។ ករណីខាងលើជំនាញសាកសួរកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×