Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​លើក​ស្លាក «​លក់​» កូនស្រីដើម្បី​យកលុយ​ព្យាបាល​ជំងឺមហារីក​កូនប្រុស ឥឡូវនេះ គណនី​មូលនិធិ​ប្រមូលបាន​ពី​សប្បុរសជន​ត្រូវបាន​បង្កក​

spot_img

​​យោងតាម South China Morning Post គណនី​មូលនិធិ​របស់​ប្តី​ប្រពន្ធ​មួយ ដែល​ទទួលបាន​ពី​យុទ្ធនាការ​ស្វែងរក​ការផ្តល់ប្រាក់​ឧបត្ថម្ភ សម្រាប់​ការព្យាបាល​កូនប្រុស​អាយុ​៤​ឆ្នាំ​របស់​ពួកគេ ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ជំងឺមហារីក​ឈាម​ធ្ងន់ធ្ងរ​កាលពី​ខែកក្កដា ឥឡូវនេះ ត្រូវបាន​បង្កក​ហើយ បន្ទាប់ពី​ពួកគេ​លេចចេញ​នៅ​ទីសាធារណៈ អំពាវនាវ​លក់​កូនស្រី ដើម្បី​បាន​លុយ​យកមក​ព្យាបាល​កូនប្រុស​របស់​ពួកគេ ដែលជា​បងប្អូន​ភ្លោះ​របស់​នាង ។​

​ឪពុកម្តាយ​នោះ​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ Liang Yujia និង Chen Lanqin មកពី​ខេត្ត Sichuan ប្រទេស​ចិន ទទួលបាន​មូលនិធិ​ជាង ៩០,០០០ យន់ ត្រូវបាន​បង្កក​នៅ​ទូទាំង​ក្នុង​វេទិកា​មូលនិធិ​ចំនួន​៣​ដែល​រួមមាន​៖ Aixinchou, Shudi Chou និង Chunyu Chou ។​

​បុរស​ជា​ឪពុក Liang ត្រូវបាន​គេ​ថតរូប ខណៈ​ឈរ​ពរ​កូនស្រី​របស់ខ្លួន ជាមួយ​ស្លាក​សញ្ញា​មួយ នៅលើ​ដងផ្លូវ​មួយកន្លែង​ក្នុង​ទីក្រុង Chengdu ដោយបាន​បញ្ជាក់ថា គាត់​មានបំណង​ផ្តល់ «​កូនស្រី​ជាទី​ស្រលាញ់ និង​គួរ​ឲ្យ​ស្រលាញ់​» ម្នាក់នេះ​របស់គាត់ ទៅ​ឲ្យ​នរណាម្នាក់ ដែល​អាច​បរិច្ចាគ​ប្រាក់ សម្រាប់​ការព្យាបាល​កូនប្រុស​របស់គាត់ ។​

​រូបភាព​នេះ​បាន​លេចឡើង​នៅលើ​អ៊ី​ន​ធើរ​ណែ​ត​ភ្លាមៗ ដែល​ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក្នុងចំណោម​អ្នកប្រើប្រាស់​អ៊ិន​ធើរ​ណែ​ត​ជន​ជាតិចិន​ជាច្រើន ដែល​បាន​ចាត់ទុកថា នេះ​គឺ «​អំពើ​ជួញដូរ​មនុស្ស​» យ៉ាង​ជាក់ស្តែង ។ អ្នកដទៃ​ទៀត​បាន​ហៅ​បុរស​ជា​ប្តី​នេះ​ថា​លំអៀង​ខាង​ភេទ សម្រាប់​ការពេញចិត្ត​ទៅលើ​កូនប្រុស ជាង​កូនស្រី ។​

​ទោះយ៉ាងណា ឪពុកម្តាយ​បាន​អះអាងថា ពួកគេ​ផ្តល់​កូនស្រី​របស់​ពួកគេ​គ្រាន់តែ​ជា​ល្បិចបញ្ឆោត​មួយ​ប៉ុណ្ណោះ ព្រោះតែ​ពួកគេ​កំពុង​ប្រឈមមុខ​នឹង​ការលំបាក​មួយចំនួន ដើម្បី​បង្កើន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​ការព្យាបាល​កូនប្រុស​របស់​ពួកគេ ។ គោលដៅ​របស់​ពួកគេ​គឺ​ចាប់ពី ៥០០,០០០ ទៅ ៦០០,០០០ យន់ ។​

Liang បាន​បញ្ជាក់ថា គាត់​មិន​មិន​រំពឹងថា មានប្រតិកម្ម​ខ្លាំងក្លា​បែបនេះ​នោះទេ ព្រោះ​ពួកគេ​គ្រាន់តែ​ចង់បាន​ការយកចិត្តទុកដាក់ ពី​អ្នក​បរិច្ចាគ​ទាន​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ និង​និយាយថា «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការធ្វើ​ដូច្នេះ​ឥឡូវនេះ ប៉ុន្តែ យើងខ្ញុំ​អស់ជម្រើស​ហើយ​នៅពេលនេះ ។ យើង​មានការ​ព្រួយបារម្ភ អំពី​ការមិនអាច​រកប្រាក់​បាន​គ្រប់គ្រាន់ ដូច្នេះ យើង​ក៏បាន​បង្កើតឡើង​នូវ​គំនិត​នេះ​តែម្តងទៅ​» ។​

​ទោះយ៉ាងណា មួយ​ក្នុងចំណោម​វេ​ប​សាយ​មូលនិធិ Aixinchou អាច​មិន​បង្កក​យុទ្ធនាការ​ឪពុកម្តាយ​នេះ​ទេ ប៉ុន្តែ មូលនិធិ​ទាំងនោះ​ត្រូវ​ចូលទៅ​កាន់​មន្ទីរពេទ្យ​កូនប្រុស​របស់​ពួកគេ​ផ្ទាល់​តែម្តង ដើម្បី​ធានាថា ការបរិច្ចាគ​ទាន​ទាំងនោះ គឺ​សម្រាប់​ការព្យាបាល​ក្មេងប្រុស​នោះ​ប៉ុណ្ណោះ ។​

​ឥឡូវនេះ យោងតាម MSN News ដែល​បាន​ដកស្រង់​ពី Beijing News ឪពុកម្តាយ​នោះ កំពុង​ពិចារណា​លក់​ផ្ទះ​របស់​ពួកគេ ដើម្បី​រៃអង្គាសប្រាក់ ៕ ចន្ទី (Worldofbuzz)​

spot_img
×