Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្ទើយ​ម្នាក់​ត្រូវ​ក្រុម​អ្នករត់​ទុក​ទុក និង​តាក់ស៊ី ចាប់ខ្លួន ព្រោះ​បាន​ប្រព្រឹត្ត​រឿង​មិនល្អ​នេះ​មកលើ​ភ្ញៀវទេសចរ​

spot_img

​ខ្ទើយ​ម្នាក់​ត្រូវបាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស Patong បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​អ្នករត់​ម៉ូតូ​កង់​បី និង​តាក់ស៊ី ក្នុងករណី​ចោទប្រកាន់​លួច​កាបូប​លុយ​របស់​ភ្ញៀវទេសចរ នៅ​ផ្លូវ Bangla កាលពី​ព្រឹក​ថ្ងៃ​ចន្ទ (២០ សីហា​) ។​

​នៅវេលា​ម៉ោង​ប្រហែល ៥ ទៀបភ្លឺ ពួក​អ្នករត់​តាក់ស៊ី និង​ទុក​ទុក បាននាំគ្នា​ជួយ​ដេញចាប់​ខ្ទើយ​ម្នាក់ ដែល​ពួកគេ​បាន​និយាយថា បាន​កំពុង​ប្លន់​ពួក​ភ្ញៀវទេសចរ​ក្រិច​យក​កាបូប ខណៈ​ពួកគេ​កំពុង​ដើរ ។​

​ប៉ូលីស Patong និង​ប៉ូលីស​ទេសចរណ៍ ត្រូវបាន​ហៅ​មកកាន់​កន្លែងកើតហេតុ ។​

​សាក្សី​ជាច្រើន​និយាយថា ខ្ទើយនោះស្ថិតក្នុងស្ថាន​ភាព​ញាំញី​​​ដោយជាតិស្រវឹង ហើយ​នៅ​ព្រលឹម​ស្រាងៗ​នោះ មាន​អ្នក​រ៉ែរ៉​១​ក្រុម ស្ថិតនៅ​ជាមួយ​ភ្ញៀវទេសចរ​នោះ ដោយបាន​ព្យាយាម​ពង្រត់​ជាច្រើនលើក ។​

​ពួកគេ​និយាយថា ពួកគេ​បាន​ព្រមាន​ខ្ទើយរូបនេះ​ជាច្រើនលើក ប៉ុន្តែ នាង​នៅតែ​បន្តធ្វើ​រឿងមិនល្អនេះ​ដដែល ។​

​សាក្សី​ម្នាក់​បាន​អះអាងថា មាន​ខ្ទើយ​មួយក្រុម ដែល​បានបញ្ចប់​ការងារ​របស់​ពួកគេ នៅឯ​កន្លែង​កម្សាន្ត ហើយ​បន្ទាប់មក ក៏បាន​ព្យាយាម​ដេញចាប់​ភ្ញៀវទេសចរ​ស្រវឹង​ៗ ។​

​សាក្សី​ម្នាក់ទៀត​និយាយថា​៖ «​ជូន​កាល ពួក​ខ្ទើយ​ទាំងនោះ​បាន​នាំ​អ្នកទេសចរ​ប្រុសៗ ដែល​ស្រវឹង ទៅកាន់​បន្ទប់​របស់​ពួកគេ ហើយ​លួច​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ។ ឥរិយាបទ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ Patong យ៉ាងច្រើន​» ៕​ ឧត្តម (TheNation)

spot_img
×