Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៣:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើផ្លូវជាតិលេខ៥ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៩១ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២:៤០នាទី

ជនសង្ស័យ: ១-ឈ្មោះ ទ្រី ប៊ុនហាប់ ហៅ ហាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។ ២-ឈ្មោះ ហ៊ុន សេង ហៅ សេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ -ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ស៊េរី2024 ពណ៍សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-4643 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 11 ពណ៍ស (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់យក) ។

ជនរងគ្រោះឈ្មោះ ផាន គីមហួយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់បន្តតាមនិតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×