Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ៖ ការរៀបចំព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នៅថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក

រាជធានីភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមពិធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» ព្រឹកថ្ងៃចន្ទ ទី១៤ តុលា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នៅថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និង ដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

សម្តេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មាន សារ:សំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាថ្ងៃនេះបានក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប មិនមែនការចៃដន្យ ឬដោយសារទេវតាចិត្តល្អនោះទេ គឺកើតចេញពីការដាក់ចេញគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូប តោងចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុង បរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរខួបដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ពោលគឺសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី គឺដើម្បីរំលេចនូវសមិទ្ធផលនានាដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០០៤ គឺជាឆ្នាំដែលកូនខ្មែរចងចាំនៅពេលដែលកម្ពុជាគឺជា ប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច អាចសម្រេចបាននូវជោគជ័យដ៏កម្រនៅក្នុង បរិការណ៍នៃក្របខ័ណ្ឌពាណិជកម្មពហុភាគី ដែលយើងបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពេញសិទ្ធិ ហើយយើងនៅចងចាំបានថា តាមរយៈជោគជ័យដ៏ត្រចះត្រចង់នេះកិត្តិនាម របស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំងឡាយបានមក រៀនសូត្រពីបទពិសោធន៍របស់កម្ពុជាថែមទៀតផង។ សម្ដេចធិបតីលើកឡើងថា កម្ពុជានាពេលនេះបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ជាប្រទេសដែលមានសក្តានុពលមួយនៅក្នុងតំបន់អាស៊ី ដែលវាមិនមែនកើតចេញដោយចៃដន្យ ឬមួយកើតចេញដោយសារទេវតាចិត្តល្អសម្រាប់យើងនោះទេ។

សម្ដេចធិបតីបន្ដថា នេះគឺវាកើតចេញពីការដាក់ចេញនូវគោល នយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ សមដូចការលើកឡើងរបស់លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជកម្មដែលថា ការចូលជាមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឆ្នាំ២០០៤ មិនមែនយើងដាក់ពាក្យថ្ងៃនេះ ថ្ងៃស្អែកគេឱ្យយើងចូលនោះទេ ពោលយើងត្រូវរង់ចាំអស់រយៈពេលមួយទសវត្សរ៍ ដោយយើងបានចាប់ផ្តើមធ្វើការចរចានៅក្នុងឆ្នាំ១៩៩៤ ដែលកាលនោះយើងបានសុំចូលជាសមាជិកស្ថាបនិកដំបូងនៅមុនអង្គការពាណិជ្ជកម្មពិភពលោក (WTO) បង្កើតឡើងកាលពីឆ្នាំ១៩៩៥ តែដោយសារតែនីតិវិធីផ្ទៃក្នុង បានធ្វើឱ្យមានការពន្យាពេលសម្រាប់កម្ពុជាចូលជាសមាជិក WTO នេះ ហើយក្រោយមកដោយសារតែមានបញ្ហាខាងនយោបាយផ្ទៃក្នុងខ្លះរបស់កម្ពុជាខ្លួនឯង បានធ្វើឱ្យមានការពន្យាពេលបន្តទៀត។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «ប៉ុន្តែអ្វីដែលជាកិច្ចការសំខាន់ គឺក្រោយយើងចប់សង្គ្រាមឆ្នាំ១៩៩៨ យើងបានធ្វើសមាហរណកម្មកម្ពុជាទៅក្នុងពិភពលោក ខិតខំធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងការទូត ដែលជាហេតុធ្វើឱ្យកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ២០០៤។ ដែលនេះគឺជាការចូលរួមរបស់កម្ពុជានៅក្នុងយន្តការតំបន់ផង និងនៅក្នុងយន្តការពិភពលោកផង ដោយវាបានផ្តល់ផលជាច្រើនដល់កម្ពុជា»។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត គូសរំលេចសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖

ទី១៖ ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសំលៀកបំពាក់ និង អង្ករ, តួយ៉ាងដូចជា ផលិតផលធ្វើដំណើរ, គ្រឿងអេឡិចត្រូនិក, បន្ទះសូឡា, កង់, និង ផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, និង ស្វាយ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលក៏បន្តផ្ដល់ការលើក ទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬ នាំចេញស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និង ផលិតផលដូងប្រេងផងដែរ ដើម្បីលើកកម្ពស់ផលិតកម្មសម្រាប់តម្រូវការក្នុង ស្រុក និង ជំរុញការនាំចេញផលិតផលទាំងនោះ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ជាប្រយោជន៍ ដល់កសិករ និង វិនិយោគិន។

ទី២៖ ការអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់-ពង្រីកទីផ្សារថ្មី»។ រាជរដ្ឋាភិបាលបានបន្ត លើកកម្ពស់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងកម្រិតទ្វេភាគី, តំបន់, និង ពហុភាគី ដែលមានសម្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP)។ រាជរដ្ឋាភិបាលក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រក ទីផ្សារ នាំចេញ ឬ ដៃគូពាណិជ្ជកម្មសក្តានុពលថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈរឹតតែទូលំទូលាយ។

ទី៣៖ ការជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃ បន្ថែមខ្ពស់ និង បៃតង ទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងស្រុក តាមរយៈការពង្រឹងឧស្សាហកម្មប្រតិគមន៍ និង ការលើកកម្ពស់លទ្ធភាពទទួលបានការ ផ្ទេរបច្ចេកវិទ្យា, ស្រាវជ្រាវ និង អភិវឌ្ឍ។ រាជរដ្ឋាភិបាលក៏កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែល ជំរុញកំណើនសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការនូវកំពង់ផែពហុបំណងកំពត និង បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន។

ទី៤៖ ការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយឌីជីថល, ធុរកិច្ចឌីជីថល, និង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈ ការលើកទឹកចិត្តឱ្យវិស័យធុរកិច្ចបង្កើតថ្នាល បច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និង ឆ្លងកាត់ព្រំដែន។ លើសពីនេះ, រាជរដ្ឋាភិបាលក៏បានខិតខំ ជំរុញយ៉ាងសកម្មនូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល, និង ចំណាយពាក់ព័ន្ធផ្សេងៗ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព, និង ការជឿទុកចិត្តពីសំណាក់ វិនិយោគិន និងធុរជន ជាពិសេស ការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់។

ទី៥៖ រាជរដ្ឋាភិបាលក៏បាន និង កំពុងរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច ដែលមានគោលដៅកាត់បន្ថយ ឬ លុបបំបាត់ ផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និង វិធានការ ជំនួយអន្តរជាតិនានា ក៏ដូចជា ការធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយការចាកចេញ នៅឆ្នាំ២០២៩៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×