Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះបានសម្រេច​ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានភ្លាមៗ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង​១៩៖៤០នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​លេខ៤៨៨ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០២នាក់បានធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ(ជាជនជាតិចិន)កំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច​។ ភ្លាម​នោះកម្លាំងជំ​នាញ​នាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចកើតហេតុ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបាន០១នាក់ទៀតនៅចំណុចភូមិចំរើនផល​ ផ្លូវបេតុង​ ក្នុងសង្កាត់បឹងទំពុន​ទី១ ខណ្ឌមានជ័យ​ រួមមាន៖

១.​ឈ្មោះ​ មាន​ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកបន្លែផ្សារដើមគរ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជនដៃដល់) ។
២.​ឈ្មោះ​ ជុំ​ ផារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ(អ្នកបិទគូទ) ។

សម្ភារៈដកហូតមាន៖១.​ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1IZ-4412(របស់ជនសង្ស័យ)។ ២.​ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាក​លេខ​ បាត់ដំបង 1AL-2359(របស់ជនសង្ស័យ)។៣.​ ទូរស័ព្ទដៃម៉ាក​ OPPO ACE2 ពណ៌សខ្មៅ(របស់បុរសរងគ្រោះជាជនជាតិចិន)។ ទូរស័ព្ទដៃខាងលើកម្លាំងជំនាញបានប្រគល់ជូនបុរសរងគ្រោះវិញ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×