Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ចេញពីពន្ធនាគារបាន៦ខែ មិនរាងចាលបន្តសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចភ្លើងស្តុបច្បារអំពៅ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។

ជនសង្ស័យឈ្មោះ លឹម គឹមសេន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ប្រព្រឹត្តនៅចំណុចមុខក្លោងទ្វារវត្តប្រជុំវង្សបឹងឈូក ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាPCX ពណ៌ខៀវ ពាក់ផ្លាក លេខ ភ្នំពេញ ១HH-៩៦១៣, ទូរស័ព្ទដៃម៉ាកអាយហ្វូន ១៣ Pro Max ពណ៌ខៀវ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតីវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×