នាយករដ្ឋានប៉ូលីស Little Rock បានបញ្ចេញវីដេអូឃ្លីបដ៏រន្ធត់មួយកាលពីថ្ងៃអង្គារ បានបង្ហាញឲ្យឃើញឧទ្ធម្ភាគចក្រ១គ្រឿងបានជួបគ្រោះថ្នាក់ខ្លួនឯង បណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសកាលពីសប្តាហ៍មុន ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលីសមួយ នៅផ្លូវ Ironton Cut Off ។ អ្នកបើកបរដែលជាមន្ត្រីចូលនិវត្តន៍លោក William “Bill” Denio បានរងគ្រោះរបួសធ្ងន់ធ្ងរ ។
វីដេអូពីកាមេរ៉ាឃ្លាំមើល ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកប៉ូលីស Little Rock បានបង្ហាញឧទ្ធម្ភាគចក្រស៊ើបអង្កេត 2001 Bell TH-67 កំពុងសំចតនៅលើទីតាំងហោះហើររបស់វា ខណៈកំពុងបញ្ឆេះម៉ាស៊ីន ត្រៀមហោះហើរ ។ ប៉ុន្តែ នៅពេលចាប់ផ្តើមសម្រេចបញ្ជាចេញដំណើរ ស្រាប់តែវាពុំអាចហោះឡើងរួច និងផ្អៀងប៉ែលប៉ោលគ្មានលំនឹង បណ្តាលឲ្យក្រឡាប់ផ្កាប់ទៅនឹងដីតែម្តង ។ ស្លាបកង្ហារធំរបស់វាត្រូវបានឃើញបុកនឹងដី បាក់ខ្ទេចខ្ទីតែម្តង ។
ប៉ូលីសនិយាយថា លោក Denio ដែលកំពុងធ្វើតេស្តឧបករណ៍ថ្មី របស់ឧទ្ធម្ភាគចក្រនេះ បានរងរបួសក្បាលធ្ងន់ធ្ងរ ប៉ុន្តែ ត្រូវបានគេនិយាយថា ស្ថិតក្នុងស្ថានភាពស្ថិរភាព នៅឯមន្ទីរពេទ្យ Little Rock នៅរសៀលថ្ងៃអង្គារ ៕ ឧត្តម (nwaonline)
Photos from the scene of the @LRpolice helicopter accident.https://t.co/nhBQyJFmjx pic.twitter.com/uzpySttiFq
— KATV News (@KATVNews) August 16, 2018