ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យនៃការហាត់សមទីតាំងឈរផែនរបស់កងទ័ព ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះបរមរាជវាំង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី































