Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តសៀម​រាប អនុវត្ត​ដីកា​បង្គាប់​ ចាប់​លោក​​ចាងហ្វាងកាសែតម្នាក់​​​

សៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ នេះ ​​កម្លាំង​នគរបាល​ខេត្តសៀម​រាប ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ឈ្មោះ ស៊ឹ​ម ឈី​វ ឈាន​ពី​សិទ្ធ​ ជាចាង​ហ្វា​ង​​កា​​សែត​​​អប់រំ​ដើម្បី​សេរីភាព និងបរិស្ថាន ភេទ​ប្រុស ​អាយុ៥២ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ហត់ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន​ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង- ខេត្តសៀមរាប ។

បើ​តាម​ដីការបស់លោក យិ​ន មុនី​រិ​ទ្ធ ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀម​រាប បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ចចាប់ឈ្មោះ ស៊ឹ​ម ឈី​វ ឈាន​ពី​សិទ្ធ នៅ​ត្រង់​ចំណុច​ទី​១​នៃ​សេចក្តីសម្រេ​ចរបស់សាលក្រម​លេខ​២១៩ «ឃ​ច» ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ របស់​សាលាដំបូង​ខេត្តសៀមរាប ដោយ​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ពី​បទ​ប្តឹង​បរិហារ​បង្កាច់​កេ​រ្តិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ និង​ថ្ងៃ​ទី​១៨ ​ខែកញ្ញា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣១១ និង​មាត្រា​៣១២​នៃ​ក្រមព្រហ្មទណ្ឌ ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចេញដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤

បានឃើញ ៖
-សំណុំរឿងអនុវត្តលេខ០២/២២ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។

-ពាក្យស្នើសុំអនុវត្តសាលដីកាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បាត់ដំបង ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ ឈ្មោះ គង់ មង្គល និងពាក្យសុំអនុវត្តបន្ថែម ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ គង់ មង្គល។

ឃើញថា

  • ឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ កើតនៅភូមិហត់ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឪពុកឈ្មោះ អ៊ុយ សម្បត្តិ ម្តាយឈ្មោះ គង់ ធឿន (ស) ប្រពន្ធឈ្មោះ អ៊ុ ស្រីល័ក្ខ ត្រូវបានផ្តន្ទាទោសនៅត្រង់ចំណុចទី១ នៃសេចក្តីសម្រេចរបស់ សាលក្រមលេខ ២១៩ “ឃ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាប ដោយដាក់ពន្ធនាគារ កំណត់ចំនួន ០៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ចំនួន ១,០០០.០០០ (មួយលាន) រៀល ពីបទ ប្តឹងបរិហារបង្កាច់ កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ
  • ឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ភេទប្រុស ខាងលើ បានប្តឹងទាស់នឹងសាលក្រមកំបាំងមុខខាងលើ ហើយ ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេច-តម្កល់សាលក្រមលេខ ២១៩ “ឃ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល តាមសាលក្រមលេខ ១៧ “គ២១៣ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។
  • ឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ភេទប្រុស ខាងលើ ក៏បានប្តឹងឧទ្ធរណ៍នឹងសាលក្រមខាងលើ ហើយត្រូវ បានសាលាឧទ្ធរណ៍បាត់ដំបងចេញសាលដីកាលេខ ៣៩០ (ឆ) ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសម្រេច តម្កល់ សាលក្រមលេខ ១៧ គ-២១៣ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការ ដដែល និងបានចារចូលជាស្ថាពរចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។

យល់ឃើញថា

-ពាក្យស្នើសុំអនុវត្តសាលដីកាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បាត់ដំបង ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ឈ្មោះ គង់ មង្គល និងពាក្យសុំអនុវត្តបន្ថែម ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ គង មង្គល បានស្នើ សុំតំណាងអយ្យការក្នុងការអនុវត្តទោសលើឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ត្រង់ចំណុចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ០៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ចំនួន ១,០០០,០០០ (មួយលាន) រៀល។
-ផ្អែកតាមសាលក្រមលេខ ២១៩ “ឃ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាល់សាលក្រមលេខ ១៧ “គ២១៣ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តសៀមរាប និងសាលដីកាលេខ៣៩០ (ឆ) ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំងចំណារចូលជាស្ថាពរ បានបញ្ជាក់ថា តាមអំណាច នៃការចូលជាស្ថាពររបស់សាលដីកាលេខ ៣៩០ (ឆ) ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ របស់ សាលាឧទ្ធរណ៍បាត់ដំបង មានអានុភាពអាចឱ្យតំណាងអយ្យការធ្វើការអនុវត្តទោសទៅលើទណ្ឌិតឈ្មោះ ស៊ឹម ឈីវ ឈានពិសិដ្ឋ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ តាមសេចក្តីសម្រេចព្រហ្មទណ្ឌខាងលើ ស្របតាមមាត្រា៤៩៦ មាត្រា៤៩៧ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ហេតុដូច្នេះសម្រេច៖

បង្គាប់ឱ្យកងកម្លាំងសាធារណៈតាមស្រាវជ្រាវរកចាប់ខ្លួនទណ្ឌិតឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ភេទ ប្រុស អាយុ ៥២ឆ្នាំ (សាវតារជាតិដូចខាងលើ) ដើម្បីយកទៅអនុវត្តទោសនៅពន្ធនាគារខេត្តសៀមរាប តាមអំណាចនៃ សាលដីកាព្រហ្មទណ្ឌខាងលើ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×