Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះទង្វើមិនគប្បី ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្ត ត្រូវបញ្ជូនទៅអប់រំ មិនអនុញ្ញាតិឱ្យបំពេញតួនាទី ស្តីបន្ទោស និងធ្វើកិច្ចសន្យា

កណ្តាល ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានឱ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យធ្វើអធិការកិច្ច លើកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ដែលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន ចំពោះទង្វើមិនគប្បី ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ និងបុរសម្នាក់ទៀត ស្ទុះទៅចាប់ទូរស័ព្ទ ពីស្រ្តីម្នាក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៦ ចំណុចស្ពានភូមិថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល បើរកឃើញថាល្មើសច្បាប់ នឹងបញ្ជូនទៅតុលាការ។

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងជម្រាបជូន អំពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ដូចខាងក្រោម៖

១-ធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ។

២-ធ្វើការត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×