តាមReuters នៅថ្ងៃទី២២ខែសីហា ប្រធានាធិបតីរុស្ស៊ីក្នុងសន្និសីទកាសែតជាមួយសមភាគីហ្វាំងឡង់ Sauli Niinisto បានពោលថា៖ ជំនួបកំពូលជាមួយប្រធានាធិបតីTrump គឺមានសារប្រយោជន៍ ប៉ុន្ដែការដាក់ទណ្ឌកម្មមកលើរុស្ស៊ីរបស់អាមេរិកគឺជាប្រតិកម្មបញ្ច្រាស ហើយគ្មានន័យ។
លោកPutin សម្ដែងការសង្ឃឹមថា ពេលណាមួយនោះដៃគូអាមេរិកទាំងឡាយនឹងសម្លឹងឃើញថា គោលនយោបាយទាំងនេះ គ្មានអនាគតទេ។ពេលនោះប្រទេសទាំងពីរអាចចាប់ផ្ដើមកិច្ចសហប្រតិបត្ដិការធម្មតាឡើងវិញ។
សេចក្ដីប្រកាសខាងលើរបស់លោកPutin ត្រូវបានលើកឡើងតែមួយថ្ងៃបន្ទាប់ពីលុយរូបកំពុងមានហានិភ័យធ្លាក់តម្លៃក្នុងកម្រិតទាបបំផុតក្នុងអំឡុង២ឆ្នាំកន្លងមកនេះ ខណៈពេលដែលបណ្ដាដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីមានការភ័យខ្លាចនឹងហានិភ័យ នៃការដាក់ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោនក៏ដូចជាការប្រឈមនឹងគ្រោះថ្នាក់ដែលអាមេរិកអាចដាក់ទៅលើPutin ។
គួររម្លឹកឡើងវិញថា នៅថ្ងៃទី២១សីហា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ីពីរ ដែលរងការចោទប្រកាន់ថាបានដឹកជញ្ជូនផលិតផលប្រេងឥន្ធនៈផ្ដល់ឱ្យនាវាកូរ៉េខាងជើង។ក្រុមហ៊ុនទាំងពីរនោះគឺPrimorye និងGudzon ដែលមានស្នាក់ការនៅទីក្រុងVladivostok,រុស្ស៊ី។ទន្ទឹមនោះអាមេរិកក៏បានប្រកាសឈ្មោះនាវារុស្ស៊ី៦ ដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម៕
សូយន