Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ឪពុកម្ដាយ​បែកបាក់ ក្មេងប្រុស​ចិន​ម្នាក់​បាន​បោះបង់​ផ្ទះ លួច​ពួន​ក្រោម​សាក់​ស៊ី​រថយន្ដ​ធ្វើដំណើរ​ជាង​1.000 km

​​Xiaoneng ត្រូវបាន​រកឃើញ​នៅ​រោងចក្រ​នាទី​ក្រុង​Mili La ខេត្ត​ពូ​ណាន ប្រទេស​ចិន​

​ក្រុមកម្មករ​នៅ​រោងចក្រ​នេះ​បាន​ប្រទះឃើញ​ក្មេងប្រុស​ម្នាក់​កាលពី​ថ្ងៃទី​១៩​សីហា ដោយ​វា​បាន​ដេក​តោង​លើ​សាក់​ស៊ី​ខាងក្រោម​របស់​រថយន្ដ​ទើប​ដឹកទំនិញ​ចូលក្នុង​រោងចក្រ​។​ក្មេងប្រុស​នេះ​ប្រឡាក់ប្រឡូស ដោយ​ប្រេងម៉ាស៊ីន​និង​ធូលី និង​ដាច់ខាត​ពុំ​ព្រម​ចេញមកក្រៅ ទាល់តែ​គេ​បង្ខំចិត្ត​ចាប់ទាញ​ចេញមក​។​ប៉ុន្ដែ​វា​នៅ​ពុំ​ព្រម​និយាយ ស្ដី​ទាំងអស់ រហូត​ដល់ពេល​ប៉ូលិស​នាំ​វា​ទៅកាន់​ប៉ុស្ដិ៍​។​ដល់ពេល​នោះ​ទើប​វា​ប្រាប់ថា​មានឈ្មោះ​Xiaoneng អាយុ​៩​ឆ្នាំ រួចហើយ​ប្រាប់​លេខ​ទូរស័ព្ទ​របស់​ឳ​ពុក​វា​។​

​តាម​កាសែត​ចិន​ឱ្យដឹងថា ឳ​ពុក​ម្ដាយ​ក្មេង​នេះ​បាន​លែងលះគ្នា ហើយ​វា​រស់នៅ​ជាមួយ​ជីដូន​ខាង​ឳ​ពុក​នៅ​ទីក្រុង​Chenzhou ខណៈពេលដែល​ឳ​ពុក​វា​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​។​

​ក្មេងប្រុស​នេះ​បាន​ចាកចោល​ផ្ទះ​កាលពី​ថ្ងៃ​១៨​សីហា ក្រោយពេល​វា​បានធ្វើឱ្យ​ទា​មួយ​ងាប់ ហើយ​ខ្លាច​ជីដូន​ស្ដីបន្ទោស ក៏​រត់​ចូល​ពួន​ក្រោម​រថយន្ដ​ដឹកជញ្ជូន​ធ្វើដំណើរ​ឆ្លង​ផុត​ចម្ងាយ​ផ្លូវ​១០០០​គីឡូម៉ែត្រ​។​ក្មេងប្រុស​នេះ​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ ផ្ទះ​វិញ​កាលពី​ល្ងាច​ថ្ងៃទី​២០​សីហា​។​

​តាម​ឪពុក​ក្មេងប្រុស​នេះ​៖ ប្រហែល​វា​ខ្វះខាត​ការស្រឡាញ់​ថ្នាក់ថ្នម​របស់​ម្ដាយ ត្រូវ​រស់នៅ​ឯកោ​តែឯង​»​។​គាត់​ឱ្យដឹងថា វា​ពុំមែន​ជា​លើកទីមួយ​ទេ​ដែល​វា​បោះបង់​ផ្ទះ​ចាក​ចេញទៅ ហើយ​លើក​នេះ​ប្រហែលជា​ដោយសារ​លោក​ជេរ​ស្ដីឱ្យ​វា​ពេល​វា​ធ្វើ ឱ្យ​ទា​ជីដូន​ងាប់​មុនពេល​កើតហេតុ​នា​យប់នោះ​៕
​លី​សា​

×