Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវការ វិថីតេជោសន្ដិភាពឆ្នេរអង្កោល នៅថ្ងៃទី១១ ខែវិច្ឆិកានេះ

ខេត្តកែប៖ ផ្លូវប្របមាត់សមុទ្រមួយខ្សែ ត្រូវបានប្រសិទ្ធនាមថា «វិថីតេជោសន្ដិភាពឆ្នេរអង្កោល»ដែលជាសរសៃឈាមទេសចរណ៍ដ៏សំខាន់របស់ខេត្តកែប បានស្ថាបនារួចរាល់ជាស្ថាពរហើយ ដែលវិថីនេះ តភ្ជាប់ពីកំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ភ្ជាប់ជាមួយផ្លូវជាតិលេខ ១៣៣២។

វិថីនេះ មានប្រវែងជាង ១២គីឡូម៉ែត្រ និងសម្រេចសម្ពោធដាក់អោយប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេលជាង ២ឆ្នាំ វិថីតេជោសន្តិភាព ឆ្នេរអង្កោល បានស្ថាបនារួចជាស្ថាពរ ក្នុងនោះ រាជរដ្ឋាភិបាលក៏កំណត់យកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា បច្ចប្បន្នរដ្ឋបាលខេត្តកែប និងមន្ទីរអង្គភាពជុំវិញខេត្ត កំពុងមមារញឹក រៀបចំកែលំល្អរសោភ័ណភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ នឹងត្រៀមទីតាំងបានល្អរួចរាល់ ក្នុងការទទួលសម្ដេចធិបតីដែលនឹងអញ្ជើញមកសម្ភោធក្នុងពិធីនេះ។

សូមជម្រាបថា វិថីតេជោសន្ដិភាពឆ្នេរអង្កោល ជាអនុគ្រោងមួយក្នុងចំណោមអនុគម្រោងទាំង៣ ដែលអនុវត្តន៍ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក។ បច្ចប្បន្នវិថីមួយនេះ ប្រៀបបានជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ក្នុងការតភ្ជាប់ប៉ូលទេសចរណ៍ក្រុងកែបចាស់ មកកាន់ប៉ូលទេសចរណ៍តំបន់អង្កោល៕

×