Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ជនជាតិ​ថៃ​១​ក្រុម​​សម្ងំ​ដេក​ពួន​ក្នុងព្រៃ​ភ្នំ​យ៉ាង​វេទនា ខណៈ​ព្យាយាម​ចូល​ទឹកដី​កូរ៉េខាងត្បូង​ដោយ​ខុសច្បាប់ ដើម្បី​រក​ការងារ​ធ្វើ (​វីដេអូ​)

​កាលពី​ថ្ងៃទី​២២ សីហា ម្សិលមិញ​នេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក devotees diaspora បាន​បញ្ចេញ​រូបភាព និង​វីដេអូ អំពី​ជនជាតិ​ថៃ​មួយក្រុម​ដែល​អ្នក​ជនបទ​ស្រុកស្រែ​ក្រីក្រ បាននាំគ្នា​ជ្រើសរើស​នូវ​ផ្លូវ​មួយ «​ចូល​» ទៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដោយ​ខុសច្បាប់ ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការងារ​ដ៏​ល្អប្រសើរ​មួយ និង​ទទួលបាន​ប្រាក់ខែ​គួរសម សម្រាប់​ផ្តល់​ឲ្យ​គ្រួសារ​របស់គេ ។

​រូបភាព​បាន​បញ្ចេញ​ឲ្យ​ដឹងថា ពលករ​ថៃ​ទាំងនោះ​ត្រូវ​ដេក​ស្នាក់​នៅតាម​ដងព្រៃ​ជើងភ្នំ ដើម្បី​គេច​ពី​ការចាប់ខ្លួន​របស់​ប៉ូលីស​អន្តោប្រវេសន៍​កូរ៉េខាងត្បូង ខណៈ​អ្នក​ថតរូប​បាន​បញ្ជាក់ថា នេះ​គឺជា​ជ្រង់​មួយទៀត នៃ​ទីផ្សារ​ពលករ​ថៃ ។​

​រូបភាព​ដែល​ត្រូវបាន​ចែករំលែក​ទាំងនេះ បាន​រង​ការរិះគន់​យ៉ាងខ្លាំង ព្រោះថា​សកម្មភាព «​ដ៏​ពិបាក​ភ្នែក​មើល​» បែបនេះ បានធ្វើ​ឲ្យ​អាប់ឱន​មុខ​ប្រទេសជាតិ​ពួកគេ​យ៉ាងខ្លាំង ៕ ចន្ទី (news.mthai)​

×