Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រិតទទួលបានហិរញ្ញប្បទាន និងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំង ជាកត្តាប្រឈមរបស់វិស័យ​SMEs

ភ្នំពេញ៖ លោកជំរាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមថា សហគ្រាសធុនតូច និងមធ្យមនៅក្នុងទីផ្សារជាច្រើន ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ប៉ុន្តែក៏ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នាដែរ ដូចជា កង្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីផ្សារ និងការស្រាវជ្រាវ និងការអភិវឌ្ឍ។

លោកជំទាវ បានបង្ហាញការជឿថា ឌីជីថលូបនីយកម្ម អាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន ប៉ុន្តែសហគ្រាសធុនតូច និងមធ្យម ត្រូវត្រៀមខ្លួន ដើម្បីទទួលយកឌីជីថលូបនីយកម្ម ដែលជាបញ្ហាប្រឈមផ្ទាល់មួយផ្សេងទៀត។

លោកជំទាវ បានបន្ថែមថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលប្រកបដោយនិរន្តរភាព គួរតែត្រូវបានដាក់បញ្ជូលនៅក្នុងកម្មវិធីអប់រំទូទៅ និងជាផ្នែកមួយនៃបំណិនចាំបាច់នៃជីវិត។

លោកជំទាវ បានលើកឡើងពីកត្តាប្រឈម ដែលវិស័យ SMEs បាននិងកំពុងជួបប្រទះ ដូចជាលទ្ធភាពមានកម្រិតក្នុងការទទួលបានហិរញ្ញប្បទាន និងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការពង្រីកប្រតិបត្តិការ ស្របពេលកំណើននៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ។ លោកស្រី បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យមក្នុងការជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិ Covid-19។

លោកជំទាវ​ បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោកជំទាវ បានចូលរួមធ្វើជាវាគ្មិននៃកិច្ចពិភាក្សាស្តីពី កិច្ចគាំពារឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដោយការជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមជាសកល តាមរយៈនវានុវត្តន៍ឌីជីថល ក្នុងពិព័រណ៌បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore Fintech Festival) នៅប្រទេសសិង្ហបុរី៕

×