Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងខាងស្រីបិទទូរស័ព្ទមិនតបស្តី គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ ផលិតនិងចែកចាយរូបភាពអាសអាភាសលើបណ្តាញសង្គម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ÷ ផ្តើមពីការលេងឆាតតាមfacebook ក៏ក្លាយជាស្នេហាលួចលាក់ធ្លាប់ស្ម័គ្ររួមមេត្រីជាច្រើនដង តែពេលខឹងខាងស្រីបិទទូរស័ព្ទមិនតបស្តី ភាគីខាងប្រុសមានតួនាទីជាគ្រូបង្រៀនជាប់កិច្ចសន្យា បានផលិតនិងចែកចែកចាយរូបភាពអាសអាភាស ដែលករណីខាងលើ កើតហេតុនៅវេលាម៉ោង១៩និង៥០នាទីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុចភូមិព្រែករាំង ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល។

ករណីនេះ ត្រូវឳពុកស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងសមត្ថកិច្ច ឈានទៅឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុច ស្ពានទី១៦ ស្ថិតក្នុងភូមិព្រែកតាវ៉ា ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្វាងបានប្រាប់អោយដឹងថា ÷ ស្ត្រីរងគ្រោះមានឈ្មោះ ស .ជ .ច . .រ .ន. អាយុ ១៦ឆ្នាំជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ចំនែកជនសង្ស័យមាន ឈ្មោះ វីន ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនជាប់កិច្ចសន្យា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក
-ទូរសព្ទ ម៉ាកIPhone x ពណ៍ខ្មៅ ចំនួន០១គ្រឿង ។

លោកអធិការបានបញ្ជាក់ប្រាប់បន្ថែមទៀតថា÷ ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់និងស្រលាញ់គ្នារយៈពេលជិត០២ឆ្នាំមកហើយ រហូតស្នេហាស៊ីជម្រៅ ធ្លាប់បានរួមភេទជាមួយគ្នាបានចំនួន០៣លើក សម្រេចបាន០៩ ដង ។

លុះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនសង្ស័យបានបបួលជនរងគ្រោះទៅរួមភេទនៅផ្ទះសំណាក់ទៀត ហើយក្នុងពេលធ្វើសកម្មភាពរួមភេទជនសង្ស័យបានយកទូរស័ព្ទរបស់ខ្លួនថតរូបនិងថតវីដេអូទុកសម្រាប់មើល ហើយអ្នកទាំង២នៅតែមានទំនាក់ទំនងជាមួយគ្នាធម្មតារហូតមក។

លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលា១០និង១៥នាទី អ្នកទាំង២ក៏បានឈ្លោះប្រកែកគ្នា ជនរងគ្រោះបានបិទទូរស័ព្ទ បន្ទាប់មកនៅវេលាម៉ោងកើតហេតុ ជនសង្ស័យបានទាក់ទងទៅជនរងគ្រោះមិនចូល ក៏មានចិត្តខឹងហើយបានផ្ញើរវីដេអូអាសអាភាសដែលខ្លួនថតវីដេអូជាមួយនាង ផ្ញើរទៅគណនីfacebookឪពុកជនរងគ្រោះឈ្មោះ ម.ស៊ (មឿន ស៊ន )ចំនួនវិដេអូ ០៣ ឃ្លីប និងផ្ញើរសារជាសំលេងគំរាមតាមរយៈប្រព័ន្ធTelegram ជាច្រើន និងផ្ញើរវីដេអូនោះទៅគណនីfacebookបងប្អូនជីដូនមួយនាងឈ្មោះ គ.យ. ចំនួនវីដេអូ ០៣ឃ្លីបផង ដែរ ។

លុះព្រឹកឡើងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចជួយអន្តរាគម៍ ។ ក្រោយទទួលពាក្យបណ្តឹងភ្លាម លោកអធិការបានបញ្ជាកម្លាំងនគរបាលយុត្តិធម៌ ប្រើយុទ្ធវិធីណាត់ជួបជនសង្ស័យនៅចំណុចស្ពានទី១៦ ភូមិព្រែកតាវ៉ា ឃុំទឹកវិល និងឈានទៅចាប់ឃាត់ខ្លួនជនសង្ដ័យបាននៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានយកវីដេអូ ដែលថតទុកពេលរួមភេទជាមួយជនរងគ្រោះផ្ញើរទៅគំរាមឪពុកជនរងគ្រោះចំនួន០៣ឃ្លីបវីដេអូ និងបងប្អូនជីដូនមួយនាងចំនួន០៣ ឃ្លីប វីដេអូ ទៀតប្រាកដមែន។ មូលហេតុៈដែលខ្លួនផ្ញើរវីដេអូនេះ ព្រោះខឹងឪពុកម្ដាយរបស់ជនរងគ្រោះបំបែកបំបាក់មិនឲ្យស្រឡាញ់គ្នា និងមើលងាយក្រុមគ្រួសារខ្លួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បកសាងសំណុំរឿងតាមនីតិវិធី ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×