AFP ដែលដកស្រង់សេចក្ដីថ្លែងការណ៍របស់សេតវិមានប្រកាសពីម្សិលមិញឱ្យដឹងថា យើងខ្ញុំវាយតម្លៃខ្ពស់ការដែលប្រតិភូចិនមកកាន់អាមេរិកដើម្បីចូលរួមអង្គប្រជុំទាំងនេះ។ប្រទេសទាងពីរបានពិភាក្សាអំពីវិធានការសំដៅឆ្ពោះទៅរក សមភាពនិងតុល្យភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ច រួមមានទាំងបណ្ដាបញ្ហាមានលក្ខណៈជារចនាសម្ព័ន្ធរបស់ចិន។
កិច្ចចរចាទាំងនេះប្រពឹត្តទៅខណៈពេលដែលអាមេរិកធ្វើការវាយពន្ធចំពោះទំនិញ២៧៩មុខដែលនាំចូលពីចិន មានតម្លៃដល់ទៅ១៦ពាន់លានដុល្លារ ធ្វើឱ្យទំនិញចិនដែលរងអត្រាពន្ធ២៥ភាគរយកើនឡើងដល់៥០ពាន់លានដុល្លារ៕
សូយន