កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៣០នាទី សមត្ថកិច្ចនគរបាលស្រាវជ្រាវតាមរយៈគណនីហ្វេសប៊ុកមួយបានបង្ហោះ អំពីសកម្មភាពក្មេងទំនើងចំនួន២នាក់ ដែលបានថតវីដេអូ និយាយលើកកាំបិតផ្គាក់គំរាមដល់ភាគីម្ខាងទៀត។
ដោយទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានកំណត់មុខសញ្ញាក្មេងទំនើងនិងបន្ដសហការឃាត់ ៖១/ឈ្មោះ ជៃ រក្សា ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកកាន់កាំបិតផ្គាក់ ។ ២/ឈ្មោះ អំ វ៉ាស៊ុ ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកឈរនិយាយពីក្រោយ ទាំង ២នាក់រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។
ក្រោយសាកសួរបានឆ្លើយសារភាពថាខ្លួនពិតជាបានឈរកាន់កាំបិតផ្គាក់និយាយគំរាមទៅលើក្មេងនៅភូមិប្រាកដមែន ដោយ មូលហេតុមានទំនាស់ពាក្យសំដីគ្នា ។ ដោយថតជាវីដេអូ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ញើរចូលគ្រុបMassenger រួចមានគេយកទៅបង្ហោះចែកចាយបន្ដ។ សមត្ថកិច្ចដកហូតកាំបិតផ្គាក់ ០១ដើម ។
បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធីកសាងសំណុំរឿងចាត់ការបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី