Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុគ្គល ជុំ វាសនា អតីតមន្ត្រីនគរបាលជាតិ ពីបទ មិនបំពេញកាតព្វកិច្ចចំរពារឧបករណ៍អាចជួញដូរបាន ខណៈជននេះកំពុងគេចខ្លួន

ខេត្តសៀមរាប ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៤ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ លោក ជុំ វាសនា ជាអតីតមន្រ្តីនគរបាលខេត្តសៀមរាប ដែលត្រូវបានក្រសួងមហាផ្ទៃ ប្រកាសដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

ពាក់ព័ន្ធនឹងលោក ជុំ វាសនា , លោកយី ឆៃ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ មិនបំពេញកាតព្វកិច្ចចំរពារឧបករណ៍អាចជួញដូរបាន។

ក្រោយពីបានពិនិត្យសំណុំររឿងចប់សព្វគ្រប់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបយល់ឃើញថា ឈ្មោះ ជុំ វាសនា ភេទប្រុស កើតថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ អត្តលេខ ៧២២៧៧ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក ឋានៈនាយរងផ្នែករដ្ឋបាល-សរុប ទឹកន្លែងកំណើតនៅភូមិសួគ៌ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំរពារឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិ និងឲ្យគ្នា ទេសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជនត្រូវចោទឈ្មោះ ជុំ វាសនា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។
ជនត្រូវចោទឈ្មោះ ជុំ វាសនា ក្រោយពីបានប្រព្រឹត្តបទល្មើសរួចពុំដឹងទៅរស់នៅទីណា។

ហេតុដូច្នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេច ៖ ១-បង្គាប់ទៅមន្ត្រីមានសមត្ថកិច្ចឱ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនឈ្មោះ ជុំ វាសនា ភេទប្រុស កើត ថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៨៩ ដែលមានអត្តសញ្ញាណដូចខាងលើ មកប្រគល់ជូនសាលាដំបូងខេត្តសៀមរាប ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ។ ២-បង្គាប់ទៅប្រធានពន្ធនាគារ ប្រធានមន្ទីរឃុំឃាំង ឱ្យទទួលឃុំខ្លួនឈ្មោះខាងលើ កាលបើកាលៈទេសៈ ដែលសមត្ថកិច្ចមិនអាចនាំមកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ក្រោយពេលចាប់ខ្លួនបានទេ។ បុគ្គលនេះ ត្រូវនាំទៅបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×