Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វូង​ត្រី​ចម្លែក​ដែល​ពលរដ្ឋ​នៅ​ខេត្ត​មួយ​របស់​ប្រទេស​វៀតណាម ចាត់ទុកថា​ជា​ត្រី​ម៉ាស្សា​(មានវីដេអូ)

​នៅ​តំបន់​ភាគ​ខាងលិច​ខេត្ដ​ថា​ញ់​វ៉ា មាន​ល្អាង​ត្រី​មួយចំនួន​ពុំមាន​អ្នកណា​ហ៊ាន​ប៉ះពាល់​
​ជ្រលង​អូរ​ខាងក្រៅ​ដែល​ពោរពេញ​ដោយ​ត្រី​នេះ​មានទឹក​បង្ហូរ​ចូលមក​ជានិច្ច​ពី​ក្នុង​ភ្នំ​។​ថ្វី​ត្បិត​មាន​ភ្ញៀវទេសចរ​មក​ទស្សនា​ច្រើនក្ដី តែ​ត្រី​ទាំងនោះ​នៅតែ​ហែល​លេង​ធម្មតា ពុំមាន​ការភ្ញាក់ផ្អើល​អ្វី​ឡើយ​

​រៀងរាល់ថ្ងៃ​នៅ​ទីនោះ​មាន​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​មក​ទស្សនា បំណង​ស្វែងយល់​ពី​រឿង​អាថ៌កំបាំង​ជុំវិញ​ជ្រលង​អូរ​សម្បូរ​ដោយ​ត្រី​នេះ​

​នៅទីនេះ​ត្រូវបាន​មនុស្ស​ជំនាន់​ដើម​ចាត់ទុកថា​ជា​ជ្រោះ​ត្រី​អ្នកតា ព្រោះតែ​វា​មាន​ត្រី​ពពាក់ពពូន​គ្នា ដែល​សូម្បីតែ​ចង់​ដួស​ទឹក​ក៏ត្រូវ​វែក​ត្រី​ចេញ​សិន​។ ជ្រោះ​នេះ​មិន​ជាធំ​ប៉ុន្មាន តែមាន​ត្រី​តូចធំ​រាប់ម៉ឺន​ក្បាល​ប្រជ្រៀត​គ្នា​។​យ៉ាងនេះ​ក្ដី រឿង​ដែល​ចម្លែក​នោះ គឺ​ទឹក​នៅទីនេះ​មាន​ភាព​ថ្លាឈ្វេង ហើយ​មិន​ឆ្អាប​ឡើយ​

​ជ្រោះ​ត្រី​នេះ​ទើប​ត្រូវបាន​ផ្សាយ​ឱ្យដឹង​ជា​សាធារណៈ​កាលពី​ប្រមាណ​២០​ឆ្នាំមុន ។​ទន្ទឹម​នោះ​រឿង​ត្រី​តំណាល​តមាត់​គ្នា​ដែល គួរឱ្យខ្លាច​អំពី​អាថ៌កំបាំង​នៃ​បណ្ដាសា​ប្រសិនបើ​ហ៊ាន​បំពាន​ដល់​ហ្វូង​ត្រី​ទាំងនោះ​

​រឿងតំណាល​ថា​៖ ពី​យូរយារ​ណាស់​មកហើយ គេ​តែង​ឃើញ​ហ្វូង​ត្រី​ទាំងនេះ​ពុំមាន​ការប្រែប្រួល​តាំងពី​ពេល​គេ​រកឃើញ​វា ពួកវា​ក៏​ពុំដែល​ឃើញ​ថមថយ​ឬ​បាត់ស្រមោល​សោះឡើយ​

​រូប​

​គេ​និយាយថា មាន​យុវជន​វ័យក្មេង​២​នាក់​មកពី​ទីក្រុង​បានមក​ដល់ទី​នេះ ហើយ​បាន​មាន​ចេតនា​សម្លាប់​ត្រី​នៅក្នុង​ជ្រោះ​នេះ​។ ពេល​វិលត្រឡប់​ទៅវិញ​ពួកគេ​ក៏​រងគ្រោះថ្នាក់​ដល់​ស្លាប់​

​ច្វី​បើ​ពុំមាន​ការបញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ពី​​រឿង​បណ្ដាសា​នេះ​ក្ដី អ្នកផង​តែង​ក្រើនរំលឹក​គ្នា​ឱ្យ​ការពារ​ភាពសុខសាន្ដ​ដល់​ហ្វូង​ត្រី​នេះ ព្រោះ​ពួកវា​បាន​នាំ​សេចក្ដីសុខ​និង​រកស៊ី​មានបាន​ដល់​ពួកគេ​៕

លីសា

×