Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទដីធ្លីរ៉ាំរ៉ៃ​របស់ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ដែលបានអូសបន្លាយអស់រយៈពេល ៦ឆ្នាំ​ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ​

ខេត្តត្បូងឃ្មុំ÷ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចុះសម្របសម្រួលការអនុវត្តកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ចំពោះ​ករណីវិវាទដីធ្លីរ៉ាំរ៉ៃ​របស់ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ដែលបានអូសបន្លាយអស់រយៈពេល ៦ឆ្នាំ​ ដើម្បីបញ្ចប់វិវាទជាស្ថាពរ​។

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការស្នើសុំពីគូភាគី មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អែម ប៊ុន្នី និងលោក ងន សុខជា បានសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះសម្របសម្រួលការអនុវត្តនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ចំពោះ​ករណីវិវាទដីធ្លីមួយករណី​ របស់ប្រជាពលរដ្ឋរស់នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានអូសបន្លាយអស់រយៈពេល ៦​ឆ្នាំមកហើយ ដើម្បីបញ្ចប់វិវាទនោះជាស្ថាពរ។

ជាការកត់សម្គាល់ គូភាគីបានចូលរួមអនុវត្តដោយស្ម័គ្រចិត្តតា​មការព្រមព្រៀងរបស់គូភាគី​ និងបានបង្ហាញទឹកចិត្តសប្បាយរីករាយ ដោយអាចរក្សាបានទ្បើងវិញនូវទំនាក់ទំនងល្អជាមួយគ្នា​ ក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍រួមតែមួយ​ ក្រោយពេលវិវាទដ៏រ៉ាំរ៉ៃមួយនេះ ត្រូវបាន​ដោះស្រាយបញ្ចប់ជាស្ថាពរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×