ម្សិលមិញនេះម៉ាឡេស៊ីបានប្រកាសបង្កើតកងកម្លាំងពិសេសដើម្បីស្វែងរកបរិក្ខារបំបែកវិទ្យុសកម្មដែលត្រូវបានលួចកាលពីថ្ងៃទី១០ ខែសីហា។
បរិក្ខារបំបែកវិទ្យុសកម្ម(RDD) ទម្ងន់២៣គីឡូក្រាម ដែលមានផ្ទុកបរិមាណវិទ្យុសកម្ម Iridium-192, មួយចំនួនដែលបានបាត់ ស្រមោលក្នុងអំឡុងពេលដឹកជញ្ជូនពីទីក្រុង Seremban ទៅទីក្រុងShah Alam ស្ថិតនៅជាយរដ្ឋធានី Kuala Lumpur ប្រទេសMalaysia។
មកទល់ពេលនេះប៉ូលិសពុំមានតម្រុយអ្វីថ្មីទេ ហើយក៏ពុំមានព័ត៌មានថាវាបានដឹកចេញផុតពីទីក្រុងនេះដែរឬទេ។
សារធាតុវិទ្យុសកម្ម Iridium-192 ដែលនៅខាងក្នុងត្រូវបានការពារដោយប្រអប់សំណ អាចបង្កហានិភ័យបំពុលវិទ្យុសកម្មក្នុង កម្រិតខ្ពស់ប្រសិនបើប្រអប់សំណនោះរងការខូចខាត។
ស្ថាប័នសុវត្ថិភាពបរមាណូរបស់ UN បានព្រមានថាសារធាតុវិទ្យុសកម្ម Iridium-192 អាចត្រូវបានប្រើប្រាស់ច្នៃបង្កើត ជាគ្រាប់បែកគំរាមកំហែងដល់សន្ដិសុខជាតិប្រសិនបើវាធ្លាក់ដល់ដៃពួកភរវករ។
ទោះយ៉ាងណា ប៉ូលិសម៉ាឡេស៊ីឱ្យដឹងថា ពុំទាន់ឃើញមានសញ្ញាថាធ្លាក់ក្នុងកណ្ដាប់ដៃពួកណាឡើយ៕
សូយន