នាព្រឹកថ្ងៃទី4 ខែធ្នូ ឆ្នាំ2024 នេះ ផ្សារសហគមន៍ MC PARK និងក្រុមហ៊ុន GRAB បានធ្វើការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ដើម្បីប្រកាសពីកិច្ចសហការរវាងស្ថាប័នទាំងពីរ ក្នុងការបើកដំណើរការនូវការប្រើប្រាស់កម្មវិធីដឹកអ្នកដំណើររបស់ GRAB ក្នុងផ្សារសហគមន៍ MC PARK ដោយផ្តល់ជូនការបញ្ចុះតម្លៃ 50% រាល់ពេលកក់ការធ្វើដំណើរនៅលើកម្មវិធី GRAB ទៅគ្រប់ទីកន្លែង សម្រាប់អតិថិជនថ្មី និងចាស់ទាំងអស់។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ សូមធ្វើការបញ្ចូលប្រមូកូដ MCPARK នៅពេលដែលកក់ការធ្វើដំណើរចាប់ពីថ្ងៃទី4 ខែធ្នូ ឆ្នាំ2024 ដល់ថ្ងៃទី 4 ខែមិថុនា ឆ្នាំ2025។
គួរបញ្ជាក់ផងដែរថា ផ្សារសហគមន៍ MC PARK គឺជាផ្សារសហគមន៍ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅលើមហាវិថីព្រះមុន្នីរ៉េត217 ដែលហ៊ុំព័ទ្ធទៅដោយស្ថាប័នរដ្ឋ ឯកជន មន្ទីពេទ្យ សាលារៀន ព្រមទាំងជាទីតាំងដែលមានសក្កានុពល សម្រាប់ម្ចាស់អាជីវកម្មតូចធំ និងមធ្យមគ្រប់ប្រភេទ ដែលមានបំណងចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន។
បន្ថែមពីនេះផ្សារសហគមន៍ MC PARK មានទីធ្លាធំស្រឡះល្អ មានចំណតធំទូលាយ ព្រមទាំងមានបរិវេណដែលពោពេញទៅដោយធម្មជាតិ និងមានស្ថានីយប្រេងឥន្ធនៈតូតាល់អេនើជី ស្ទឹងមានជ័យ (TotalEnergies) ដែលអាចឲ្យម្ចាស់យានយន្តគ្រប់ប្រភេទធ្វើការផ្លាស់ប្តូរប្រេងម៉ាសុីន និងចាក់សាំង ព្រមទាំងបង្កើនភាពងាយស្រួលសម្រាប់អតិថិជនគ្រប់រូបក្នុងការមកសម្រាកលំហែអារម្មណ៍ជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃផងដែរ។
ហើយបច្ចុប្បន្ននេះផ្សារសហគមន៍ MC PARK មានហាងដែលជាដៃគូរសហការជាច្រើនរួមមាន
Tube Coffee, Mekong Fruit, PapaJohn Pizza Cambodia,11 Mini Kitchen, Steak House, Mona Beauty Care, Just Girl & Boy, មីលាក់ខ្លួន, Total Energy ស្ទឹងមានជ័យ, Prince Bank, Acleda Bank, Bread Bank StayFit, Brownme, Lumi Nail, Eat Hear, Owl Meatballs, Takoyaki, ID Academy, Playground និងបណ្តាហាងជាច្រើនទៀត។
ផ្សារសហគមន៍ MC PARK មានការជឿជាក់ថា តាមរយៈកិច្ចសហការនេះ នឹងកាន់តែបង្កើនភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រ រាល់បណ្តាហាងដែលកំពុងតែដំណើរការក្នុងផ្សារសហគមន៍ MC PARK ផងដែរ៕
ទំនាក់ទំនងជួលទីតាំង និងផ្សព្ធផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់ក្រុមការងារតាមរយៈលេខ 087 899 689/ 010 307 631