ក្រុងព្រះសីហនុ ៖ កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម បានឲ្យដឹងថា ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹក សាធារណរដ្ឋកូរ៉េ ចំនួន០១គ្រឿង ឈ្មោះWang Geon Destroyer (DDH-978) ដឹកនាំដោយវរនាវីឯក Chio Jong Soo មេបញ្ជាការនាវា កងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-កូរ៉េ)។
លក្ខណៈបច្ចេកទេសនាវា៖ -ទម្ងន់ផ្ទុកសរុប៥៥៨២តោន -បណ្តោយ ១៤៩,៥ ម៉ែត្រ -ទទឹង ១៧,៤ម៉ែត្រ -កំពស់ ៣៩,២៤ម៉ែត្រ -ជម្រៅទឹក ៧,៣ម៉ែត្រ -ល្បឿន ៣០kts -មេបញ្ជាការនាវា លោកវរនាវីឯក Chio Jong Soo៕ រក្សាសិទ្ធដោយ៖សុទ្ធលី