រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ទី២០ ធ្នូ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណើរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។
ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក.៖
១/ ចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កើនដល់ចំនួន ៤១៤គម្រោងឆ្នាំ២០២៤ ស្មើនឹងកើនឡើង ១៤៦គម្រោង = ៥៤%
២/ ទុនវិនិយោគ ៤,៩២៧លានដុល្លារ ឆ្នាំ២០២៣ កើនដល់ចំនួន ៦,៩០០លានដុល្លារ ស្មើនឹងកើនឡើង ១,៩៧៣លានដុល្លារ = ៤០%៕ រក្សាសិទ្ធដោយ៖សុទ្ធលី