ស្លាកសញ្ញាឌីជីថល (E-label) នៅលើដបស្រារបស់ក្រុមហ៊ុនផលិតស្រាបារាំង Pernod Ricard នឹងផ្តល់ព័ត៌មានដល់អ្នកទទួលទាន អំពីគោលការណ៍ណែនាំ ជុំវិញការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុនស្រាបារាំងឈានមុខគេ និងដែលមានម៉ាកយីហោល្បីៗជាច្រើនដូចជា Chivas Regal, Ballantine’s, Jameson, Absolut និង Beefeater Gin ជាដើម បានប្រកាសដាក់ស្លាកអេឡិចត្រូនិក (E-label) នៅលើដបជាផ្លូវការនៅកម្ពុជាជាលើកដំបូង។ ការដាក់ស្លាកអេឡិចត្រូនិកនៅលើដបនេះ ទទួលបានភាពជោគជ័យខ្លាំងនៅប្រទេសសិង្ហបុរី និងវៀតណាម ហើយគោលបំណងសំខាន់ គឺការជួយដល់អ្នកគ្រប់អាយុទទួលទានគ្រឿងស្រវឹង ក្នុងការសម្រេចចិត្តបានត្រឹមត្រូវអំពីបរិមាណនៃការទទួលទាន។ ការធ្វើបែបនេះក៏បាន គាំទ្រដល់គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីការទទួលទានគ្រឿងស្រវឹងរបស់ប្រទេសកម្ពុជាផងដែរ ពោលគឺការផ្សព្វផ្សាយព័ត៌មានឱ្យបាន ត្រឹមត្រូវអំពីគ្រឿងស្រវឹង និងសុខភាព ដើម្បីកាត់បន្ថយការទទួលទានដែលអាចបង្កផលជះអវិជ្ជមាន។
ចាប់ពីថ្ងៃនេះតទៅ ៨០% នៃប្រភេទស្រាផ្សេងៗ រួមទាំងស្រាទំពាំងបាយជូររបស់ក្រុមហ៊ុន Pernod Ricard នៅកម្ពុជា នឹងមានស្លាក សញ្ញាអេឡិចត្រូនិក (E-label) ទាំងអស់។ នៅលើស្លាកសញ្ញា មានកូដ QR ដែលមានផ្តល់ព័ត៌មានលម្អិតអំពីផលិតផល ស្រាជាភាសាអង់គ្លេស និងភាសាខ្មែរ។ នៅពេលស្កែនកូដ QR នោះ អ្នកប្រើប្រាស់នឹងអាចចូលទៅកាន់គេហទំព័រដែលមាន ព័ត៌មានលម្អិតអំពីធាតុផ្សំ ប្រភេទអាហារូបត្ថម្ភ ការណែនាំអំពីការទទួលទានប្រកបដោយការទទួលខុសត្រូវ និងព័ត៌មានអំពីហានិភ័យ ដល់សុខភាព។
ចំណុចសំខាន់មួយទៀតគឺការរួមបញ្ចូលគោលការណ៍ណែនាំអំពីការទទួលទានគ្រឿងស្រវឹងដោយផ្អែកតាមស្តង់ដារអន្តរជាតិ ដើម្បីផ្ដល់ ព័ត៌មានដល់អ្នកគ្រប់អាយុទទួលទានអំពីការកាត់បន្ថយហានិភ័យដល់សុខភាពពេលទទួលទាន។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាព ល្អ ការទទួលទានក្នុងកម្រិតសមល្មមមួយដែលបានកំណត់ នឹងអាចជួយបង្កើនតុល្យភាពនៃការរស់នៅ និងសុខភាពល្អ។ គោលការណ៍ ណែនាំទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ការទទួលទានក្នុងកម្រិតមធ្យម ប្រកបដោយការទទួលខុសត្រូវ និងការសម្រេចចិត្តបានត្រឹមត្រូវ។ ជាទូទៅ គោលការណ៍ណែនាំអំពីការទទួលទានគ្រឿងស្រវឹងរបស់ប្រទេសភាគច្រើន បានណែនាំថា បុរសគួរទទួលទានមិនលើសពី ២ ស្តង់ដារក្នុងមួយថ្ងៃ ដែលស្មើនឹង ២០ ក្រាមនៃជាតិអាល់កុលសុទ្ធ ហើយស្ត្រីមិនលើសពី ១ ស្តង់ដារក្នុងមួយថ្ងៃ ដែលស្មើនឹង ១០ ក្រាមនៃជាតិអាល់កុលសុទ្ធ។[1] គួរដឹងដែរថា ការដាក់ស្លាកសញ្ញាអេឡិចត្រូនិកនេះ ក៏ជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីងាយស្រួលទទួលបានព័ត៌មានអំពីផលិតផលស្រា ក្នុងការជួយដល់ការសម្រេចចិត្ត ជ្រើសរើសទទួលទានបានត្រឹមត្រូវ។
ការផ្ដួចផ្ដើមដាក់ស្លាកសញ្ញាអេឡិចត្រូនិកនេះផងដែរ គឺស្របពេលជាមួយកម្ពុជាកំពុងដាក់ស្នើសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងជាលើក ដំបូងរបស់ខ្លួន ដែលក្នុងនោះមានកំណត់អាយុអប្បបរមាដែលអាចទិញគ្រឿងស្រវឹងបាន ដើម្បីការពារអនីតិជនពីការទទួលបាន និងសេពគ្រឿងស្រវឹង។ បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលមិនទាន់មានច្បាប់កំណត់អាយុ អប្បបរមាដែលអាចសេព ឬទិញគ្រឿងស្រវឹងបាននៅឡើយទេ។ ក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុននាំមុខគេក្នុង ឧស្សាហកម្មផលិតប្រភេទស្រាល្បីៗជាច្រើន តែងតែគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកំណត់យកអាយុយ៉ាងតិច ១៨ ឆ្នាំជាអាយុស្របច្បាប់ក្នុងការទទួលទានគ្រឿងស្រវឹង។ ស្លាកអេឡិចត្រូនិក (E-label) នេះផងដែរ ក៏ជាជំហានដ៏សំខាន់មួយទៀត ក្នុងការជួយដល់រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹងរបស់សង្គមអំពីគ្រឿងស្រវឹង ដើម្បីសុខភាពប្រជាជនគ្រប់រូប។
លោក ដារ៉េន អុង (Daren Ong) នាយកគ្រប់គ្រងក្រុមហ៊ុន Pernod Ricard Cambodge បានលើកឡើងថា៖ “នៅក្រុមហ៊ុន Pernod Ricard យើងតែងតែផ្តោតការយកចិត្តទុកដាក់លើអតិថិជនរបស់យើង។ ស្លាកសញ្ញាឌីជីថល (E-label) នេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន សម្រាប់ផ្ដល់ព័ត៌មានអំពីផលិតផលបានច្បាស់លាស់ និងងាយស្រួលនៅកម្ពុជា ដោយសារតែមានខ្លឹមសារសាមញ្ញ ងាយស្រួលយល់ និងជាភាសាខ្មែរ។ យើងចង់ជួយដល់អ្នកទទួលទានគ្រប់គ្នា អាចធ្វើការសម្រេចចិត្ត ទទួលទានបានត្រឹមត្រូវ។ ក្នុងនាមជាក្រុមហ៊ុនស្រាដំបូងគេដែលប្រកាសដាក់ស្លាកសញ្ញាឌីជីថលនៅលើដបផលិតផល យើងកំពុងឈានទៅ រកការកំណត់ស្តង់ដារថ្មីមួយ ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យនៃការទទួលទានដែលអាចបង្កផលអវិជ្ជមាន។ យើងប្តេជ្ញាជួយលើកកម្ពស់ គាំទ្រ និងធ្វើការសហការជាមួយដៃគូឧស្សាហកម្ម និងអ្នកប្រើប្រាស់ ដើម្បីធានាបាននូវផលជះវិជ្ជមានដល់សង្គមកម្ពុជាទាំងមូល។”
ការដាក់ស្លាកឌីជីថលនៅលើដបនេះ គឺជាគំនិតផ្ដួចផ្ដើមដំបូងគេបង្អស់នៅក្នុងឧស្សាហកម្មផលិតស្រាផ្សេងៗ រួមទាំងស្រាទំពាំងបាយជូរនៅ ទូទាំងពិភពលោក។[2] ហើយនេះក៏ជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវរបស់ក្រុមហ៊ុន នៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើបែបនេះគឺជាការបង្កើតស្តង់ដារថ្មីមួយសម្រាប់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងគិតគូរដល់ការអភិវឌ្ឍប្រកបដោយចីរភាព។[3] នៅឆ្នាំ ២០២២ ក្រុមហ៊ុន Pernod Ricard បានរួមចំណែកដល់ការកាត់បន្ថយ គ្រោះថ្នាក់ដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង ដោយ ៩៣% នៃទីផ្សាររបស់ខ្លួននៅក្នុង ១៦០ ប្រទេស សុទ្ធតែបានចូលរួម ចំណែកក្នុងគំនិតផ្តួចផ្តើមលើកកម្ពស់ដល់ការទទួលទានគ្រឿងស្រវឹងប្រកបទំនួលខុសត្រូវ។[4]
ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានធ្វើកិច្ចការជាច្រើនដើម្បីការពារ និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹងច្រើនហួសហេតុដែលអាច ប៉ះពាល់ដល់សុខភាព តាមរយៈការសហការជាមួយដៃគូពាក់ព័ន្ធ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ក្នុងនោះ ក្រុមហ៊ុនបានបង្កើតយុទ្ធនាការជាច្រើនដូចជា យុទ្ធនាការ “ផឹកទឹកឱ្យបានច្រើន” ដែលជាការលើកទឹកចិត្តដល់យុវជនទទួល ទឹកឱ្យបានច្រើន និងទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមួយសមល្មម។[5] ហើយយុទ្ធនាការ “ឥទ្ធិពលនៃការនិយាយថា ទេ!” នៅឆ្នាំ ២០២១ ក្រុមហ៊ុនបានចាប់ដៃគូជាមួយភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងក្រុមសហគមន៍នានា ដើម្បីផ្លាស់ប្ដូរ ឥរិយាបថជុំវិញការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយបានលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋចំនួន ៦ លាននាក់ក្នុងប្រទេស កម្ពុជា។[6]
ស្លាកសញ្ញាអេឡិចត្រូនិកនេះ ជាការកំណត់ស្តង់ដារថ្មីមួយសម្រាប់ជំរុញឱ្យមានតម្លាភាពក្នុងឧស្សាហកម្មផលិតគ្រឿងស្រវឹង ដោយផ្តល់ឱ្យអ្ន កទទួលទាននៅកម្ពុជា បានដឹងពីព័ត៌មានលម្អិតអំពីផលិតផលគ្រឿងស្រវឹង។ ការធ្វើបែបនេះគឺជាការជំរុញឱ្យមានគណនេយ្យភាពនៅ ទូទាំងវិស័យឧស្សាហកម្មមួយនេះ និងការគាំទ្របទប្បញ្ញត្តិដែលពាក់ព័ន្ធឱ្យកាន់តែរឹងមាំ ក៏ដូចជាការជួយបង្កើតគោលការណ៍ជាតិស្ដីពីការ ណែនាំអំពីគ្រឿងស្រវឹង និងការកំណត់អាយុទិញគ្រឿងស្រវឹងអប្បបរមានៅកម្ពុជា ដើម្បីការអភិវឌ្ឍនៅថ្ងៃអនាគតប្រកបដោយនិរន្តរភាព។
-ចប់-
ស្វែងយល់បន្ថែមអំពីស្លាកសញ្ញាឌីជីថលនៅទីនេះ ដែលមានព័ត៌មានបន្ថែមពីគំនិតផ្តួចផ្តើមអំពី ការទទួលទានគ្រឿងស្រវឹងប្រកបដោយការ ទទួលខុសត្រូវរបស់ក្រុមហ៊ុន Pernod Ricard ជាច្រើនទៀត។
ចូលមើលរូបភាពបន្ថែមបាននៅទីនេះ៖ Google Drive
អំពីក្រុមហ៊ុន Pernod Ricard
Pernod Ricard គឺជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ក្នុងឧស្សាហកម្មផលិតស្រាផ្សេងៗ រួមទាំងស្រាទំពាំងបាយជូរ ដោយមានការរួមបញ្ចូលគ្នារវាងសិល្បៈហត្ថកម្មបែបប្រពៃណីតាំងពីដើម ជាមួយការប្រើវិធីសាស្រ្ត បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ក្នុងការកសាងទីផ្សារ និងពង្រីកម៉ាកយីហោល្បីៗ និងចែកចាយទូទាំងពិភពលោក។ ម៉ាកយីហោស្រាគុណភាពខ្ពស់ល្បីៗរបស់យើងរួមមាន Absolut vodka, Ricard pastis, Ballantine’s, Chivas Regal និង Royal Salute ។ បេសកកម្មរបស់យើង គឺការផ្តោតទៅលើភាពរីកចម្រើនដែលប្រកបដោយនិរន្តរភាព ការគោរពឱ្យតម្លៃមនុស្សជាតិ និងបរិស្ថាន ព្រមទាំងការផ្តល់សិទ្ធិអំណាចដល់និយោជិតរបស់យើងនៅទូទាំងពិភពលោក ដើម្បីរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ទទួលខុសត្រូវ និងបរិយាបន្នពិតប្រាកដ។
[1] “ស្តង់ដារ” នៃការទទួលទាន អាចជួយដល់ការគណនាបរិមាណជាតិអាល់កុលក្នុងគ្រឿងស្រវឹង។ អាជ្ញាធរសុខាភិបាលកម្ពុជាមិនទាន់បានកំណត់គោលការណ៍ណែនាំអំពីការទទួលទានគ្រឿងស្រវឹង ឬកំណត់កម្រិតស្តង់ដារនៃការទទួលទានឡើយ។ នៅក្នុងប្រទេសភាគច្រើន ការទទួលទានក្នុងបរិមាណ ១ ស្តង់ដារត្រូវបានកំណត់ថាមានជាតិអាល់កុលសុទ្ធ ១០ ក្រាម ហើយចំនួននេះគឺអនុវត្តទូទៅចំពោះស្រាបៀរ ស្រាទំពាំងបាយជូរ និងប្រភេទស្រាផ្សេងៗទៀត។
[2] Sustainability and responsibility agenda
[3] https://cambodiainvestmentreview.com/2024/08/19/cir-leader-talks-daren-ong-on-pernod-ricard-cambodias-leadership-in-responsible-alcohol-marketing-and-sustainability-initiatives/
[4] https://www.pernod-ricard.com/en/our-group/our-role-society