Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ចោរ​​ប្រដាប់​អាវុធ​​ម្នាក់​ចាប់​សន្តិសុខ​ធនាគារ​ធ្វើ​ចំណាប់​ខ្លាំង និង​បង្ខំ​បុគ្គលិក​ប្រមូល​សាច់​ប្រាក់​ចូល​កាបូប​គេច​ខ្លួន​បាត់​ស្រមោល (​វីដេអូ​)

spot_img

​នេះ​ចាត់ទុកជា​សកម្មភាព​ប្លន់​ដ៏​ពុំ​ខ្លាចញញើត​មួយ ដែល​ចោរ​ម្នាក់​ប្រដាប់​អាវុធខ្លី​១​ដើម និង​ពាក់​មូ​ក​សុវត្ថិភាព​បិទបាំង​មុខ បាន​ចូល​ប្លន់​តែម្នាក់ឯង​នៅ​សាខា​ធនាគារ Gornment Housing Bank នៅក្នុង​ខេត្ត Phuket កាលពី​ព្រឹក​ថ្ងៃ​សុក្រ (១០ សីហា​) និង​បាន​យក​អស់សាច់​ប្រាក់​ចំនួន ២៦,៩០០ បាត ។​

​ប៉ូលីស Thalang បាន​ឆ្លើយតប​ទៅនឹង​ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ នៅវេលា​ម៉ោង ៩ និង​០៥ នាទី​ព្រឹក និង​បានដឹងថា ចោរប្លន់​តែម្នាក់ឯង​នោះ បានមក​ធ្វើ​សកម្មភាព​ចូលមក​ប្លន់​ធនាគារ​នេះ តាមរយៈ​មធ្យោបាយ​ម៉ូតូ​១​គ្រឿង ។ វា​បាន​ដើរចូល​ក្នុង​ធនាគារ និង​ដក​កាំភ្លើង​ភ្ជង់​បង្ខំ​ឲ្យ​បុគ្គលិក​រាប់​លុយ ដក​លុយ​ពី​ក្នុង​ថតតុ ដាក់ចូល​ក្នុង​កាបូប​ខ្មៅ​របស់​វា​យ៉ាង​លឿន ។​

​អតិថិជន​ជាច្រើន ដែល​កំពុង​អង្គុយ​តម្រង់​ជួរ​គ្នា បាននាំគ្នា​រត់ចេញ ខណៈ​សន្តិសុខ​ម្នាក់​ដែល​បាន​ព្យាយាម​រារាំង​សកម្មភាព​ចោរ​នេះ ត្រូវបាន​ចាប់ធ្វើ​ជា​ចំណាប់ខ្មាំង ។​

​សន្តិសុខ​នេះ ត្រូវបាន​ដឹងថា ពុំ​ទទួលរង​របួស​ណាមួយ​នោះទេ ខណៈ​ចោរ​រូបនោះ បានគេច​ខ្លួន​តាមរយៈ​ម៉ូតូ​របស់​វា​ដោយ​សុវត្ថិភាព ។​

​តាមរយៈ​វីដេអូ CCTV នោះ​ហេតុការណ៍​ប្លន់​ដ៏​ពុំ​ខ្លាចញញើត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ប្រហែល ៦ នាទី ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា ក្រោយពេល​កើតហេតុ សេវា​បម្រើ​ជូន​អតិថិជន​របស់​ធានា​គារ​នេះ នៅតែ​បន្តដំណើរ​ការធម្មតា ខណៈ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ៕ ឧ​ត្ត​ម (The Nation)​

spot_img
×