ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាធិបតីចូលរួមព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពជោគជ័យនេះ មិនជារឿងចៃដន្យនោះទេ ដូច្នេះហើយប្រជាពលរដ្ឋកម្ពុជា ត្រូវតែបន្ដថែរក្សាសុខសន្ដិភាព ស្ថេរភាពនយោបាយ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ដោយសារតែកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ទើបធ្វើឲ្យកម្ពុជាអាចទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។
ប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទិវារំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិតណាស់ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលយើងសម្រេច និង ថែរក្សាបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ»។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានថ្លែងបន្តទៀងថា បើសិនជាកម្ពុជា គ្មានសន្តិភាព សូម្បីតែសមាជិកភាពរបស់កីឡាកម្ពុជាក្នុងកីឡាអូឡាំពិក ដែលកម្ពុជាជាសមាជិកតាំងពីឆ្នាំ១៩៥៦ ក៏ត្រូវបានផ្អាកពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៤ ពេលដែលកម្ពុជា មានសង្រ្គាមសមាជិកភាពនេះ ក៏ត្រូវបានផ្អាកផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចែករំលែកនូវរឿងមួយដែលនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាយុវជនសម័យនេះមានសំណាង នៅពេលដែលទស្សនាបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកន្លងទៅ ដែលមានរាប់ពាន់អ្នកយុវជន ប្រជាជនរាប់ពាន់អ្នកអង្គុយមើល ខណៈម៉ោងនៅប្រទេសខ្លះ កំពុងភ័យខ្លាចជាមួយគ្រាប់ផ្លោង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានានា មិនថាជាការប្រកួតមិត្តភាពរវាងខ្មែរនិងខ្មែរ និងព្រឹត្តិការណ៍កីឡាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យដោយកត្តាចំបងធំបំផុតគឺសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាលើកដំបូងដែលមានការរៀបចំឱ្យមានការជួបជុំគ្នា ប្រារព្ធពិធី ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចកាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយកំណត់ជាផ្លូវការថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា ។
ក្នុងនោះសម្តេចធិបតី កត់សម្គាល់ថា ការចូមរួមយ៉ាងច្រើនកុះករ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនាឱកាសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព ដែលបានរំលេច នូវអត្ថន័យកីឡារស់នៅក្នុងសន្តិភាពផងដែរ ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ពិតណាស់ថា ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យដោយកត្តាចំបងធំបំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយដែលយើងសម្រេចបាន និងថែទាំបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ បើសិនជាយើងគ្មានសន្តិភាព សូម្បីតែសមាជិកភាព របស់កម្ពុជា ក្នុងកីឡាអូឡាំពិក ដែលយើងជាសមាជិក តាំងពីឆ្នាំ៥៦ ក៏ត្រូវបានផ្អាក នៅឆ្នាំ១៩៧០ ដល់ឆ្នាំ៩៤ ពេលដែលយើងសង្គ្រាម សមាជិកភាពរបស់យើង ក៏ត្រូវបានផ្អាកផងដែរ”៕រក្សាសិទ្ធដោយ៖សុទ្ធលី