Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯក​អគ្គរដ្ឋទូត​ចិន និងអភិបាល​ខេត្ត​ព្រះសីហនុ បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​ខេត្ត​ព្រះសីហនុ ក្នុង​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ការ​វិនិយោគ​ ទេសចរណ៍ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លេង​ល្បែង​អនឡាញ

ព្រះសីហនុ៖ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯក​អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត​ចិន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​ខេត្ត​ព្រះសីហនុ ក្នុង​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ការ​វិនិយោគ​ ទេសចរណ៍ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លេង​ល្បែង​អនឡាញ និង​ការ​ឆបោក​តាម​ទូរគមនាគមន៍។

ការ​អះអាង​​បែន​នេះ​ធ្វើ​ឡើង​ដោយ​ឯកឧត្តម ​វ៉ាង វិនពិន បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​ឯកឧត្តម ម៉ាង ស៊ីណេត ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម ​វ៉ាង វិនពិន បាន​អះអាងទៀត​ថា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​​ខេត្ត​ព្រះសីហនុ​ក្លាយ​ជា​គំរូ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​តាម​ខេត្ត ក្រុង​រវាង​ប្រទេស​ទាំង​ពីរ។

ឯកឧត្តមសរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ឯកឧត្តមយ៉ាងដូច្នេះ​ថា៖ “ថ្ងៃនេះ ខ្ញំ និង ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ អបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន រួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ។ ភ្ញៀវទេសចរចិនគឺជាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេដែលមកទស្សនាខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង សុីណេត និងខ្ញុំបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតាមខេត្ត-ក្រុងរវាងប្រទេសទាំងពីរ”។

សំណេរដដែលបានបន្តទៀងតា “ខ្ញុំរីករាយណាស់ដែលបានមកទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក តំបន់ពិសេសបានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស បានបង្កើតឱកាសការងារជាង ៣០.០០០ សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន ៧% នៃចំនួនសរុបរបស់កម្ពុជា។ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយជំនួយរដ្ឋាភិបាលចិនបានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ៤.៥០០ នាក់ ។ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដូចជាកូនបង្កើតរបស់សម្ដេច
ដែលសម្ដេចបង្កើតមកដោយផ្ទាល់ដៃ។ ខ្ញុំសូមជូនពរឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែប្រសើរឡើង និងក្លាយជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា”៕ រក្សាសិទ្ធដោយ៖សុទ្ធលី