Tuesday, October 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្រ្កាបក្មេងទំនើង០៦នាក់ មានរហស្សនាមCK កាហ្វេកុង ក្នុងនោះមាន០២នាក់ជាជនដៃដល់ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះជាយុវជន១នាក់ស្លាប់

ភ្នំពេញ ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ខែមករាឆ្នាំ២០២៥ បានបង្ហាញមុខក្រុមក្មេងទំនើងសរុបចំនួន២៥នាក់ , សមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ចំពោះក្មេងទំនើង០៦នាក់មានរហស្សនាមCK កាហ្វេកុង ក្នុងនោះមាន០២នាក់ជាជនដៃដល់ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះជាយុវជន០១នាក់ស្លាប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤។ នេះបើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រុមក្មេងទំនើងចំនួន១២នាក់ ដែលបានដាក់រហ័សនាមក្រុមខ្លួនថា ក្រុមCK កាហ្វេកុង ត្រូវឃាត់ខ្លួនបានចំនួន ០៦នាក់ហើយ ខណៈ ០៦នាក់ទៀត បានរត់គេចខ្លួន ក្នុងករណីហឹង្សាធ្វើអោយខូចខាតដោយចេតនា ដែលបង្ករហេតុកាលពីវេលាម៉ោង ០៣និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ02 (ត្រង់កន្លែងផ្លូវកោង) ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០១ខែមករាឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷ ជនរងគ្រោះមានឈ្មោះ សន សុវណ្ណា ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ(២) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ សម្ភារៈខូចខាត ម៉ូតូមួយគ្រឿងម៉ាក HONDA DEAM C125 ពាក់ស្លាកលេខ ភ្នំពេញ 1LA- 7429 បាក់បែកក្បាំង ស្តុបមុខក្រោយ ។ ចំនែកជនសង្ស័យ { ក្រុមCK កាហ្វេកុង} មានគ្នីគ្នាចំនួន១២នាក់ ប្រុសទាំងអស់ : ១-ឈ្មោះ ភា សុភក្ត្រ័ា អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ,២-ឈ្មោះ សោភណ្ឌ័ សុភក្ត្រ័ា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ទាំងពីរនាក់មុខរបរនៅផ្ទះ(ឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ),៣-ឈ្មោះ ម៉េត ពុធ្ធីវឌ្ឍនៈ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ , មុខរបរនៅផ្ទះ,៤-ឈ្មោះ រ៉ន ឧត្តម អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, មុខរបរនៅផ្ទះ, ៥-ឈ្មោះ ចាន់ សៀវ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ,៦-ឈ្មោះ អឿន រតនៈ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកប្រណាក់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ, និងជនសង្ស័យ០៦នាក់ទៀតមិនចាំឈ្មោះ(រត់គេចខ្លួន)។
វត្ថុតាងចាប់យក៖-ម៉ូតូចំនួន០៣គ្រឿង ។ ០១- ម៉ាកHonda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1kQ-4229 ,
០២-ម៉ាកHonda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1LB-8601, ០៣- ម៉ាកSuzuki nex DiGi ពណ៌ស ស្លាកលេខភ្នំពេញ1kT- 1965 (ជារបស់ក្រុមជនសង្ស័យ ជិះធ្វើសកម្មភាព), និងទូរសព្ទ័ចំនួន០៤គ្រឿង។

លោកអធិការបានប្រាប់បន្ថែមទៀតថា កាលវេលាថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបមិត្តភក្តិមកពីភ្នំពេញ ចូលដល់រង្វង់មូលលោកតាម៉ៅ ក៏ស្រាប់តែជួបក្រុមក្មេងទំនើង ក្រុមCKកាហ្វេកុង}ចំនួន១២នាក់ជិះម៉ូតូ០៦គ្រឿង បានជិះដេញតាមដោយមានខ្លះកាន់ដាវ ខ្លះកាន់កាំបិតប៉័ងតោ ដុំឥដ្ឋ ដេញកាប់និងគុបជនរងគ្រោះ រហូតដល់ផ្លូវជាតិលេខ2 (ផ្លូវកោង)ស្ថឹតក្នុងភូមិបត្តាជី(១)សង្កាត់ព្រែកហូរ ទើបជនរងគ្រោះបានផ្តួលម៉ូតូចោលហើយរត់គេចអោយគេជួយពេលនោះក្រុមជនសង្ស័យបាននាំគ្នាកាប់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតបាក់បែកក្បាំង ស្តុបមុខក្រោយ ជាច្រើនកន្លែង ហើយនាំគ្នារត់គេចខ្លួនបាត់ទៅ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីឯកឧត្តម ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល អធិការដ្ធានគរបាលក្រុងតាខ្មៅ បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៦នាក់ នៅថ្ងៃទី០១ខែមករាឆ្នាំ២០២៥ យកទៅសាកសួរនៅការិយាល័យ រួចបានប្រគល់ក្មេងទំនើងចំនួន០៤នាក់ឲ្យមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដែលជាម្ចាស់ករណីដើម្បីចាត់ការតាមនិតិវិធី ចំនែកជនសង្ស័យ០២នាក់ទៀតមិនទាន់បានប្រគល់ឲ្យនោះ គឺនៅបន្តសាកសួរ ដោយសារបានប្រព្រឹត្តច្រើនករណីនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

តាមចម្លើយសារភាពជនសង្ស័យទាំង០៤នាក់បានឆ្លើយថា ពួកក្រុមខ្លួនពិតជាបាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពហែរហមនិងយកកាំបិត ដាវ កាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×