Monday, January 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើន , ជនសង្ស័យ០២នាក់ត្រូវចាប់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ ដោយមានការសម្របសម្រួល​ពី​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០២រូប រួមមាន៖ ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល និងទី២-ឈ្មោះ ផ.ស.ជ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ជាអ្នកណែនាំឱ្យជនរងគ្រោះចុះ​ឈ្មោះ និងធ្វើការទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេក្លោង ដែលមិនស្គាល់អត្តសញ្ញាណ ហើយ​ខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានសូ​មក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រយ័ត្ន ពីការអូស​ទាញ​របស់​ជនអនាមិក ក្នុងការវិនិយោគតាមប្រព័ន្ធអនឡាញដោយសន្យានឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី និងការប្រើប្រាស់គណនីធនាគារដែលជាអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួល-​ផ្ទេរ​ប្រាក់ ដែលមិនមានប្រភពច្បាស់លាស់ ដោយទទួលបា​នប្រា​ក់កម្រៃ​ពីអំពើ​នោះ វាគឺជាចំណែកនៃការចូលរួមប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធ​រ​មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×