សៀមរាប ៖ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅអគារផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ចំពោះពេលវេលាផ្ដល់សេវាធ្វើលិខិតឆ្លងដែនចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ ចំណែកពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ សម្រាប់ផ្ដល់ព័ត៌មាន និងបើកលិខិតឆ្លងដែន។ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល។ ព័ត៌មានបន្ថែមអាចទាក់ទង ទៅលេខ១២៧១៕រក្សាសិទ្ធដោយ៖សុទ្ធលី