Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ បណ្តឹងមួយចំនួនចុះផ្សាយលើហ្វេសប៊ុកឈ្មោះ Sithy Heng គ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ ពុំមែនជាបណ្តឹងផ្លូវការ ដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ

ភ្នំពេញ ៖ ប្រតិកម្មរហ័សរឿងយុត្តិធម៌ នៅល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០២៥ បានចេញព័ត៌មានឲ្យដឹងថា កន្លងទៅថ្មីៗនេះ, មានការចុះផ្សាយលើហ្វេសប៊ុកឈ្មោះ Sithy Heng នូវបណ្តឹងមួយចំនួនមកកាន់ក្រសួងយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនថា អ្វីដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម គ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ ពុំមែនជាបណ្តឹងផ្លូវការ ដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ។ ជាគោលការណ៍ការងារ, ក្រសួងយុត្តិធម៌ទទួលចាត់ការទៅតាមនីតិវិធីនៃច្បាប់នូវរាល់បណ្តឹងនានា ដែលត្រូវបានដាក់មកក្រសួងយុត្តិធម៌ជាផ្លូវការ និងមានមូលដ្ឋានដែលអាចផ្ទៀងផ្ទាត់បានច្បាស់លាស់ ជាអាទិ៍ បណ្តឹងដែលត្រូវបានដាក់ដោយផ្ទាល់មកកាន់រដ្ឋបាលនៃក្រសួងយុត្តិធម៌ ដោយមានភ្ជាប់មកជាមួយនូវរាល់ឯកសារពាក់ព័ន្ធនានា ព្រមទាំងមានម្ចាស់បណ្តឹង ដែលអាចចូលខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×