ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាល ដែលមានទម្ងន់ ៣០ គីឡូក្រាម និងមានប្រវែងដងខ្លួនសរុប ១៣៣ ស.ម ចាប់បាននៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្រុមការងារយើងបានពាក់ស្លាកសញ្ញា និងបានលែងចូលទន្លេវិញប្រកបដោយសុវត្ថិភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91