ស្វាយរៀង÷ កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ឃាត់ខ្លួនក្មេងទំនើង ០១នាក់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដ៏ទៃ មានទាំងកាំបិត។ ជនសង្ស័យម្នាក់នោះ ត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត រួចហើយ។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការ នៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់អំពិល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង ០១នាក់ ឈ្មោះ អាន ផាន់ណា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដ៏ទៃ មានទាំងកាំបិត។
វត្ថុតាងដកហូតរួមមាន÷ កាំបិត ០២ដើម និងទូរស័ព្ទដៃ ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងនេះ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានថត និងផ្ញើរវីដេអូទៅអ្នកដ៏ទៃមានទាំងកាំបិត ពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត រួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី