Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសម្ព័ន្ធសហជីពជាតិ​៖ ទីផ្សារអឺរ៉ុប នៅតែបន្តបញ្ជាទិញសម្លៀកបំពាក់ កាបូប និងស្បែកជើងពីកម្ពុជា

ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ​ បានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់ កាបូប និង​ស្បែកជើង​ ពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប (​EU) នៅតែមានស្ថានភាពល្អប្រសើរ បើទោះបីជាមានការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% តាំងពីឆ្នាំ២០១៨ ក៏ដោយ។

លោក ហ្វា សាលី បន្តថា ក្រៅពីប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប ការនាំចេញវិស័យកាត់ដេរ ជាពិសេសកាបូប ក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាម៉េរិក​ដែរ ហើយបើផ្អែកលើស្ថានភាពនយោបាយ សិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជា និងទំនាក់ ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំអាណត្តិទី២របស់ លោក ដូណាល់​ ត្រាំ គឺក្នុងនាមជាថ្នាក់ដឹកនាំសម្ព័ន្ធសហជីព សង្ឃឹមជឿជាក់ថា កម្ពុជា មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបាន GSP បន្តទៀត ដោយមិនប្រកាន់លើភូមិសាស្ត្រនយោបាយ​ ​ និងសង្ឃឹមថាអាណត្តិនេះ​ នឹងមានការវិនិយោគក្រុមហ៊ុនអាម៉េរិកលើទឹកដីកម្ពុជា។

លោក​ប្រធានសម្ព័ន្ធសហជីព សង្ឃឹមថា​ អ្នកនយោបាយបក្សប្រឆាំង​ ឬសហជីពបម្រើបរទេស​ គួរជួយអំពាវនាវ​ ដល់អាម៉េរិកក្នុងការវិនិយោគនៅកម្ពុជា​ ជៀសវាងដើរបាតុកម្មឲ្យគេកាត់ផ្តាច់ EBA  ឬ GSP  ពីកម្ពុជា​ ដើម្បីតែមហិតារបស់ខ្លួន​ ភ្លេចពលរដ្ឋ​ និងកម្មករដែលកំពុងធ្វើការយ៉ាងសប្បាយរីករាយ​ជាមួយនឹងប្រាក់ឈ្នួលថ្មី​ ២០៨ដុល្លារ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារ សម្រាប់កម្មករ និយោជិតនៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅហើយ ខណៈដែលសហជីព និងកម្មករនិយោជិត បានបង្ហាញការសប្បាយចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ ថ្មី២០២៥នេះ៕

×