ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងដំណើរចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន ក្នុងតម្លៃធូរថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និងបងប្អូនប្រជានេសាទផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ផ្តល់នូវអាហារូបត្ថម្ភដែលមានជីវជាតិគ្រប់គ្រាន់។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល ប្រើប្រាស់ឧបករណ៍ស្របច្បាប់ និងនេសាទតាមច្បាប់កំណត់ ដើម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/01/7a2dfaa26a372f14902efb161fcee709-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/d0f2f0a6497cf4f863d19cbf64f838a5-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/ff9651d5ed8299c69ed16649e782d8ce-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/aea95a492ad3baca3704c808ac2c9e13-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/5b4044859daf0e6a1e2d7866685589d3-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/2ccf786532592e925de773eb9dd15225-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/66a14cdde7778997ba0b7e17822443cb-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/f75d9d22ed767cc2d6908843d3cff71f-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/827b44b69b1230745893178732a03715-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/e12969fd71978c2cb04fb3ce9e32a334-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/677a6853ef271be7c68b60fea107e711-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/235c81add4cd3f2a650c295a179a68ea-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/1949d8814a19b425ac1a6467038c8530-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/092057d361a5d239a60b925edbe5a511-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/fc090104489c87c36ac8f0139307e854-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/1c1c20c2502cb340abda05c20ee0ac43-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/8235b680836a2daedc07cf4754f52279-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/a3c95f664a3f79eb70b0b688fc6bdeaa-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/0322242222e9d31c04c5d2d85b0080ae-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/d71b49af9a3f1d46e95bbaf67c8f5d75-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/bf8c783b3d6c47cbb58b88cea7181b2f-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/9cf9c64841a1753d1987d21ff93c8791-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/1e2710f388b510768bbdcf917110db92-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/192e8d65590cb4fdcaf69dc22430a06e-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/916d6c47f51b7db78a706091b042ef8e-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/5e8b0dd4a5d2c5efaecbbb980cde386b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/e3b4ea38b6f749767c5cdd9224c015b0-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/a699111d0dff126fb9b10a648c013dc2-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/ed3d78ddf88af10f51627990a0f6b084-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/e1638e2aacf65375e6b303b8a72c7ef7-1024x576.jpg)