Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពើហិង្សាក្នុងគ្រួសារ អតីតប្ដីកាប់ប្រពន្ធត្រូវជិត១០កាំបិតស្លាប់យ៉ាងអណោចអាធម្ម

ខេត្តត្បូងឃ្មុំ: ជម្លោះពាក្យសម្ដីអតីតប្ដីនិងប្រពន្ធបានឈានប្រើអំពើហិង្សាដោយបុរសជាប្ដីយកកាំបិតប៉័ងតោ មកកាត់ប្រហារលើប្រពន្ធស្លាប់ក្នុងត្លុកឈាមស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់។ ហើយក៏បានឈ្លោះគ្នាដោយពាក្យសម្ដីជាមួយអតីតប្ដីឈានរហូតដល់ប្រើអំពើហិង្សា ដោយប្ដីយកកាំបិតប៉័ងតោ មកកាត់លើប្រពន្ធត្រូវស្មា កក្បាលនិងផ្ទៃមុខប្រមាណជិតដប់កាំបិតបណ្ដាលឱ្យស្លាប់ក្នុងធ្លាប់ឈាមយ៉ាងអណោចអធម្ម ក្រោយពីអន្តរាគមន៍កម្លាំងសមត្ថកិច្ចបុរសជាប្ដី ត្រូវបានចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់។ ហើយបុរសជាប្ដីក៏ត្រៀមចេញទៅធ្វើពលករនៅបរទេសខែកុម្ភៈនេះត្រូវអាក់ខានទៀត។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២០មករាថា: បុរសជាប្ដីឈ្មោះហួន ណុបអាយុ៣២ឆ្នាំនិងប្រពន្ធឈ្មោះចន ស្រីម៉ាច អាយុ២៨ឆ្នាំ កន្លងមកតែងតែឈ្លោះគ្នាដោយពាក្យសំដីជាញឹកញាប់ព្រមទាំងបាន ដាក់ពាក្យលែងលះគ្នានៅសាលាឃុំត្រមូង បីទៅបួនដងរួចមកហើយដែរ។ ចុងក្រោយត្រូវបានសាលាដំបូងខេត្តកាត់ក្តីលែងលះជាស្ថាពរចំណែកកូនស្រីតូចអាយុជាង ១ខួបត្រូវបានភាគីប្ដីជាអ្នកចិញ្ចឹមបីបាច់ថែរក្សាព្រោះមានលទ្ធភាព ហើយស្ត្រីជាប្រពន្ធក៏បានផ្ដិតមេដៃលើកិច្ចសន្យាប្រគល់កូនឲ្យទៅភាគីប្ដីទៀតផង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២៥ ស្ត្រីរងគ្រោះនៅតែស្រណោះហ្នឹងអាណិតដល់កូនតូចរបស់ខ្លួនបានស្កាត់មកលេងកូននៅផ្ទះម្ដាយក្មេក គ្រាដែលមកលេងនោះគឺចំណាយពេលយូរហើយបុរសអតីតជាប្ដីនិងម្ដាយក្មេកបានប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញ។តែស្ត្រីរងគ្រោះជាគ្រូបង្រៀនមិនព្រមទៅនោះទេ។ ជាមួយនោះភាគីបងប្អូនខាងជនរងគ្រោះបានទូរសព្ទប្រាប់ថាឲ្យមកផ្ទះវិញនៅតែមិនមកទៀត។ លុះក្រោយមកទៀតក៏បានឈ្លោះប្រកែកដោយពាក្យសម្ដីឈានដល់ការប្រតាយបន្ទាប់គ្នា ត្រូវបានម្ដាយក្មេកជួយឃាត់ក្បែកគ្នារៀងៗខ្លួន ។ ប្រពន្ធបានចូលទៅក្នុងផ្ទះរើខោអាវកូនចេញពីក្នុងទូ ដោយបានជេរមកលើប្ដី…គ្រានោះប្ដីបានលាន់មាត់ថា ធ្វើបែបនេះឲ្យអញចូលគុកហើយ…។ ហេតុតែបុរសជាប្ដីខ្វះការពិចារណាវែងឆ្ងាយក៏បានយកកាំបិតោមកកាប់លើប្រពន្ធត្រូវជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងធ្លុកឈាមគួរឱ្យសង្វេគ។ បុរសជាប្ដីបានជិះម៉ូតូឌុបកូនតូចយកទៅផ្ញើឱ្យបងប្អូនមើលក្នុងគោលបំណងគេចខ្លួន តែរត់ទៅណាមិនរួចត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ហើយនៅខែកុម្ភៈខាងមុខនេះបុរសជាប្ដីនិងត្រូវឡើងទៅធ្វើការជាពលករនៅប្រទេសគេ ត្រូវបានអាក់ខានទៀតព្រោះដោយសាររឿងនេះបានកើតឡើង។

សូមបញ្ជាក់ថា ករណីឃាតកម្មដោយចេតនានៅថ្ងៃទី១៩ មករា ២០២៥ វេលាម៉ោង៤និង២០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង បានទទួលព័ត៌មានពីលោកមេភូមិត្រមូង ឃុំមេមត់ ថាមានករណីឃាតកម្មហេតុការណ៍: នៅថ្ងៃទី១៩មករា ២០២៥ វេលាម៉ោង៣និង៤០នាទី នៅចំណុចផ្ទះរបស់ឈ្មោះហួន ណុប ភេទប្រុស ស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មដោយចេតនា មួយកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ ហួន ណុប ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយក កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ចន ស្រីម៉ាច ភេទស្រីអាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសង្កែរថ្មី ឃុំ មេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលស្លាប់និងកន្លែងតែម្តង ពេលធ្វើសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់។
មូលហេតុ:ជនសង្ស័យនឹងជនរងគ្រោះលែងលះគ្នាហើយនៅតែមករករឿងជេរប្រមាថមកលើជនសង្ស័យរួមម្តាយឃាត់មិនស្តាប់ទើបជនសង្ស័យធ្វើសកម្មភាពតែម្តង។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូងនិងកម្លាំងជំនាញផ្នែក យុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។ ការឃាត់ខ្លួនជនសង្ស័យខាងលើតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និង បានការអនុញ្ញាតពីលោក គង់ រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×